ថ្មីៗនេះ តាមរយៈការសិក្សាស្រាវជ្រាវអស់ពេលជាង ២ ឆ្នាំ របស់សកលវិទ្យាល័យ University of Sydney រួមជាមួយនិងឯកសារ Data61 របស់ CSIRO បានបង្ហាញថា កម្មវិធី (Apps) ដែលកំពុងមានវត្តមាននៅលើ Google Playstore ប្រមាណជាង 2040 apps គឺពុំមានសុវត្តិភាពដល់អ្នក Download យកមកប្រើប្រាស់នោះទេ។ កម្មវិធីទាំងនោះ មានភ្ជាប់មកជាមួយ មេរោគបច្ចេកវិទ្យាប្រភេទ Malware ហើយមានខ្លះទៀត ត្រូវការដឹងពី ពត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ច្រើនហួសហេតុ ។
ការសិក្សាស្រាវជ្រាវក៏បង្ហាញទៀតថា កម្មវិធីជិត 1000000 apps គឺជា ប្រភេទកម្មវិធី ក្លែងក្លាយ (fake apps) ប៉ុន្តែពុំមាន ភ្ជាប់ មេរោគ Malware នោះទេ តែបែជាចង់ដឹងពី ពត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់យ៉ាងច្រើន ដែលនេះគឺមិនត្រឹមត្រូវនោះឡើយ។ កម្មវិធីទាំងនោះមានដូចជា Hill Climb Racing និង Temple Run ជាដើម។
ចំណែក ឯ Google វិញបានអោយដឹងថា ចំនួនកម្មវិធីដែលត្រូវបានបដិសេធ ដាក់បញ្ជូលទៅក្នុង Google Playstore បានកើនឡើងដល់ 55% និងចំនួន កម្មវិធីដែលត្រូវផ្អាកដំណើរការក៏កើនដល់ 66% ផងដែរ កាលពីឆ្នាំមុន៕
ប្រភពពី៖ GSMarena