CamNews

កុំព្យូទ័រ 

ធ្វើ​តាម​វិធី​ងាយៗទាំងនេះ ថ្ម​ទូរស័ព្ទ​អ្នក​ នឹង​មិន​ងាយ​អស់​ឡើយ

វិធីសាស្រ្តល្អៗ ៖ ទូរស័ព្ទ​ស្មាតហ្វូនសព្វ​ថ្ងៃ​ ត្រូវ​បាន​ប្រើ​ប្រាស់​លើស​ពី​ការ​ទំនាក់ទំនង​ទៅ​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​វា​ឆាប់អស់​ថ្ម។ ជា​ធម្មតា អ្នក​ប្រើ​ប្រាស់​ស្មាត​ហ្វូន​ អាច​បញ្ជូល​ថ្ម​ប្រមាណ ២ ទៅ​៣​ដង ក្នុង​មួយ​ថ្ងៃ ដែល​វា​ធ្វើ​ឲ្យ​ខាត​ពេល​វេលា​ អស់​ភ្លើង​ច្រើន​ និង​គួរ​ឲ្យ​ធុញ​ទ្រាន់ នៅពេល​ដឹង​ថា​ទូរស័ព្ទ​ត្រូវ​អស់​ថ្ម។ ដូច្នេះ អ្នក​គួរ​តែ​យល់​ដឹង​ពី​តិច​និក​​ងាយ​ៗ ដែល​​ជួយ​ឲ្យ​អ្នក​សន្សំ​សំចៃ​ថ្ម​ទូរស័ព្ទ។ ​

១. ពិនិត្យ​មើលកម្ម​វិធី​ទូរស័ព្ទ

អ្នក​គួរ​ពិនិត្យ​មើល​កម្មវិធី​ទូរស័ព្ទ​ទាំង​អស់ ថា​តើ​កម្ម​វិធី​ណា​មួយ​ដែល​ស៊ី​ថ្ម​ទូរស័ព្ទ​អ្នក​ច្រើន​ជាង​គេ។ វា​មាន​កម្ម​វិធី​ជា​ច្រើន ដែល​អ្នក​ពុំ​ដែល​ប្រើ​ទាល់​តែ​សោះ​ តែ​ត្រូវ​ការ​ថ្ម​ច្រើន។ ដូច្នេះ​អ្នក​អាច​លុប​វា​ចេញ ដើម្បី​សន្សំសំចៃ​ថ្ម។

២. ប្រើ​ Low Power Mode
ការ​ប្រើ​ប្រាស់ Low Power Mode នឹង​ជួយ​ថ្ម​អ្នក​ច្រើន​មែន​ទែន ដោយ​វា​នឹង​ជួយ​បញ្ឃប់​ការ​ដំណើរ​ការ​​កម្មវិធីមួយ​ចំនួន​ដែល​ពុំ​ចាំបាច់ រួម​ទាំង​បន្ថយ​ពន្លឺ​លើ​អេក្រង់​ទូរស័ព្ទ​ផង​ដែរ។ ការ​ប្រើ​ប្រាស់​វិធី​មួយ​នេះ នឹង​អាច​សន្សំ​សំចៃ​ថ្ម​រហូត​ដល់​ ៣០% ដែល​អ្នក​នឹង​ស្មាន​ពុំ​ដល់។



៣. បិទ Location Services 
បិទ Location Services មិន​ត្រឹម​តែ​ជួយ​រក្សា​ថ្ម​ទូរស័ព្ទ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជួយ​មិន​ឲ្យ​អ្នក​ណា​ដឹង​ពី​ទីតាំង​របស់​អ្នកផង​ដែរ។ ឥលូវ​នេះ កម្ម​វិធី​ជា​ច្រើន​សុទ្ធ​តែ​ត្រូវ​ការ​ដឹង​ពី​ទី​តាំង​របស់​អ្នក ហើយ​​ពេល​ខ្លះ​វា​ពិត​ជា​គ្រោះ​ថ្នាក់​  ពេល​នរណា​ម្នាក់​ចង់​ធ្វើ​បាប​អ្នក។​

៤. បន្ថយ​ពន្លឺ​លើ​អេក្រង់​ទូរស័ព្ទ

គ្រាន់​តែ​បន្ថយ​ពន្លឺ​ ក៏​អាច​ជួយ​ថ្ម​ទូរស័ព្ទរបស់​អ្នក​បាន​ច្រើន​ផង​ដែរ តែ​អ្នក​មិន​គួរ​បន្ថយ​រហូត​ដល់​មើល​មិន​ឃើញ​នោះ​ទេ។ សម្រាប់​ពេល​យប់ អ្នក​អាច​ច្រើន​ជា​មួយ Night Shift mode។

៥. ប្រើ​ WIFI

ការ​ប្រើ​ 4G ឬ LTE ធ្វើ​ឲ្យ​ចុះ​ថ្ម​ច្រើន​មែន​ទែន ដូច្នេះ​អ្នក​គួរ​តែ​ប្រើ​ WIFI ប្រសិន​ជា​អាច ជំនួស​ឲ្យ​ការ​ប្រើ​ cellular។ មិន​តែ​ប៉ុណ្ណោះ​ វា​ក៏​ជួយ​សន្សំ​ថវិកា​អ្នក​ផង​ដែរ។​

៦. បិទ​សារ​ ចំពោះ​កម្ម​វិធីណា​ដែល​អ្នក​មិន​ប្រើ

អ្នក​គួរ​តែ​បិទ​សារ (notifications) ចំពោះ​កម្មវិធី​ណា​ដែល​អ្នក​ពុំ​ចាប់​អារម្មណ៍ ព្រោះ​ពេល​ខ្លះ​ពួក​វា​ក៏​គួរ​ឲ្យ​ធុញ​ដែរ។



៧. កុំ​ប្រើ​ camera flash

ការ​ប្រើ​ប្រាស់​ camera flash ពិត​ជា​ស៊ី​ថ្ម​ច្រើន​ជាង​អ្វី​ដែល​អ្នក​គិត​ទៅ​ទៀត ហើយ​ការ​ថត​ដោយ​ប្រើ​ camera flash ក៏​មិន​ស្អាត​ណាស់​ណា​ដែរ៕



ប្រែសម្រួល ៖ High

ប្រភព ៖ womansday


Tags: Iphone7 Phone