CamNews

ព័ត៌មានបច្ចេកវិទ្យា 

អតិថិជនវីសាកាតទាំងអស់ នឹងរីករាយជាមួយឯកសិទ្ធិពិសេស តាមរយៈកម្មវិធី Visa epic experiences

រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩៖​  អតិថិជនវីសាកាតទាំងអស់នឹងទទួលបានបដិសណ្ឋាកិច្ច ពិសេស ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចអន្តរជាតិដ៏ធំបំផុតមួយនេះបានរៀបចំនូវកម្មវិធីឯកសិទ្ធិ នឹងការបញ្ចុះតម្លៃជូនអតិថិជនវីសាកាតទាំងអស់តាមរយៈកម្មវិធី Visa epic experiences នៅក្នុងប្រទេសកម្ពុជា។ តាមរយៈកម្មវិធីមួយនេះ អតិថិជនវីសាកាតទាំងអស់ រួមទាំងភ្ញៀវទេសចរដែលអញ្ជើញមកពីគ្រប់ទិសទីក្នុងពិភពលោក អាចរីករាយជាមួយនឹងដំណើរទេសចរណ៍ ការកំសាន្ត និងកម្មវិធីសិល្បៈទាំងឡាយបានយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើប្រាស់វីសាកាតរបស់ពួកគេនឹងទទួលបានជម្រើសជាង 150កន្លែង នៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាការត្រួតពិនិត្យសុខភាព (Health-tourism) នៅប្រទេសថៃផងដែរ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា​បានមានប្រសាសន៍ថា “ការផ្តល់ជូននូវបទពិសោធន៍ដ៏ល្អបំផុត រួមមានការទទួលទានអាហារ ការកំសាន្ត ការធ្វើដំណើរ និងការថែទាំសុខភាពជូនដល់អតិថិជនវីសាកាត គឺជាវិធីសាស្ត្រមួយរបស់យើងក្នុងការជម្រុញកំណើនអ្នកប្រើប្រាស់ ក៏ដូចជាជំរុញកំណើននៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែច្រើនជាងមុន។ ឈរលើគោលគំនិតនេះ យើងបានរៀបចំនូវកម្មវិធី Visa epic experiences ។ អតិថិជនវីសាកាតនៅក្នុងប្រទេសកម្ពុជា និងអ្នកទេសចរមកពីទូទាំងពិភពលោកនឹងអាចទទួលបាននូវឯកសិទ្ធិពិសេសនេះដើម្បីបង្កើតនូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមមិនអាចបំភ្លេចបានជាមួយនឹងក្រុមគ្រួសារនិងមនុស្សជាទីស្រលាញ់របស់ពួកគាត់បានយ៉ាងងាយស្រួលបំផុត ដោយគ្រាន់តែប្រើប្រាស់វីសាកាតតែប៉ុណ្ណោះ”។

អតិថិជនវីសាកាតអាចអញ្ជើញទៅទទួលទានអាហារនៅហាងដ៏ពេញនិយមមួយចំនួនរួមមានហាងអ៊ុយគុយទាវ World Dining, The Pizza Company, Bar B Q Plaza, Swensen's, Dairy Queen, Krispy Kreme, The Asian Kitchen, TOUS les JOURS, និង Lotteria។ ជាពិសេសនៅឆ្នាំនេះយើងមានរួមបញ្ចូលនូវភោជនីយដ្ឋានល្អៗបន្ថែមជាច្រើនទៀតមានដូចជា Yi Sang, Sevensea និង Kanji Japanese ទៅក្នុងកម្មវិធី Visa epic experiences ដោយមានជ្រើសរើសនូវមុខម្ហូបប្រចាំ វីសា ផងដែរ។ នៅក្នុងហាងមួយចំនួន ការបញ្ចុះតម្លៃអាចនឹងផ្តល់ជូនរហូតដល់ 30% ចំពោះការទទួលទានអាហារ​នៅក្នុងថ្ងៃដែលកំណត់ដោយក្រុមហ៊ុនវីសា។

បន្ថែមពីលើការទទួលទានអាហារ អតិថិជនវីសាកាត អាចទទួលបានការបញ្ចុះតម្លៃរហូតដល់ $10 លើទំនិញលក់តាមអនទ្បាញរបស់គេហទំព័រ La Rue និង បញ្ចុះតម្លៃរហូតដល់ 30% នៅរោងកុននឹងសាខា Legend Cinema ទាំងអស់។ កម្មវិធី Visa epic experiences ក៏មានការបញ្ចុះតម្លៃសម្រាប់ការធ្វើដំណើរផងដែរ ដូចជាបញ្ចុះតម្លៃ 8ដុល្លារ លើការកក់សំបុត្រតាមរយៈ www.bangkokair.com/visakh និង ការបញ្ចុះតម្លៃ 8ដុល្លារ សម្រាក់ការទិញសំបុត្រនៅក្នុងគេហទំព័រ www.thaiairways.com/kh នៅរៀងរាល់ថ្ងៃទី15 នៃខែនីមួយៗ។ លើសពីនេះទៀត អតិថិជនវីសាកាត មានសិទ្ធិទទួលបានទឹកប្រាក់បញ្ចុះតម្លៃ 10ដុល្លារ ប្រសិនបើទិញកញ្ចប់ធ្វើដំណើរដែលមានតម្លៃចាប់ពី 199ដុល្លារឡើងទៅ នៅក្រុមហ៊ុន Paramount Angkor Travel & Tours និង ការបញ្ចុះតម្លៃ 10% សម្រាប់ការកក់បន្ទប់នៅក្នុងគេហទំព័រ www.booking.com

ការធ្វើទេសចរណ៍ទៅក្រៅប្រទេសដើម្បីពិនិត្យសុខភាពកំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរនៅ

ទូទាំងពិភពលោក ហើយចំពោះអតិថិជនវីសាកាតដែលជាជនជាតិខ្មែរ នឹងទទួលបានការបញ្ចុះតម្លៃពិសេសលើកញ្ចប់សេវាថតស្កេនអេកូ និងកញ្ចប់សេវាពិនិត្យសុខភាពតាមផ្នែកជាក់លាក់ណាមួយ នៅមន្ទីរពេទ្យ Paolo មន្ទីរពេទ្យ Samitivej និង មន្ទីរពេទ្យ BNH នៅក្នុងប្រទេសថៃ។

អ្នកស្រី ម៉ូនីកា បានមានប្រសាសន៍បន្ថែមទៀតថា “ថ្មីៗនេះប្រទេសកម្ពុជាបានចូលក្នុងបញ្ជីនៃបណ្តាប្រទេសកំពុងអនុវត្តការទូទាត់ប្រាក់តាមរយៈQRកូដ។ ការទូទាត់ប្រាក់តាម QRកូដ អនុញ្ញាតឲ្យអតិថិជនវីសាកាត អាចប្រើទូរស័ព្ទដៃរបស់ពួកគេ ស្កេនដើម្បីទិញទំនិញដោយមិនបាច់មានសាច់ប្រាក់សុទ្ធ ព្រមទាំងអាចបង់វិក្កយបត្រទៅកាន់អាជីវកនៅទីកន្លែងណាក៏បានដែលទទួលការទូទាត់តាមរយៈវីសកាតQRកូដ។ ការទូទាត់ប្រាក់តាម        រយៈ QRកូដ នាំមកនូវបទពិសោធន៍ថ្មីដល់អតិថិជនក្នុងការទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព ងាយស្រួល និង ឆាប់រហ័ស។”

អត្ថប្រយោជន៍ដ៏វិសេសនៃកម្មវិធី Visa epic experiences មានផ្តល់ជូនសម្រាប់អតិថិជនដែលប្រើប្រាស់    វីសាកាតទាំងអស់នៅទូទាំងពិភពលោក ទោះកាតនោះធ្វើនៅប្រទេសណាក៏ដោយ។ អតិថិជនដែលប្រើប្រាស់  វីសាកាត អាចរីករាយជាមួយនឹងការផ្តល់ជូនទាំងអស់នៅក្នុងកម្មវិធី Visa epic experiences ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី30 ខែកញ្ញាឆ្នាំ 2019។

លក្ខខណ្ឌត្រូវបានអនុវត្តសម្រាប់កម្មវិធីនេះ។ ព័ត៌មានបន្ថែមស្តីការការផ្តល់ជូនក្នុងកម្មវិធី សូមចុចតាមរយៈតំណនេះ៖ https://www.visa.com.kh/en_KH/pay-with-visa/visa-offers-and-perks.html.

##អំពីក្រុមហ៊ុនVisa

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។  បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និង​ជួយឲ្យសេដ្ឋកិច្ចមានការរីក         ចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិ ក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏បាន និងជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិន្តរបស់អនាគត cashless សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថល វីសាក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល​ បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។

ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រ About Visa, https://usa.visa.com/visa-everywhere/blog.html និង @VisaNews.

ព័ត៌មានបន្ថែម សូមទាក់ទងមក:

គ្រី​ សុវណ្ណារី

ក្រុមហ៊ុន Red Dot, តំណាងក្រុមហ៊ុន Visa Inc.

ទូរស័ព្ទ +85511733368

អ៊ីម៉ែល   nary@reddot.com.kh

ត្រាងង្វៀន (Trang Nguyen)
ក្រុមហ៊ុន Visa Worldwide Pte. Limited      
ទូរស័ព្ទ ៖ (84) 28 3520 7439
អ៊ីម៉ែល ៖  trang.nguyen@visa.com

Phnom Penh, 4 April, 2019 - Visa cardholders are in for a treat as the global payments technology company introduces a program of exclusive privileges and discounts with the launch of epic experiences program in Cambodia. Through this platform, all Visa cardholders, including tourists from all over the world, can easily discover wonderful trips, entertainment and gastronomic experiences by presenting their Visa card at over 150 locations nationwide as well as health and wellness tourism in Thailand.

Ms. Chum Monika, Visa Country Manager for Cambodia, said: “Providing the best experiences in dining out, entertainment, travelling and healthcare are just some of the ways we’re delivering increased value to Visa cardholders and driving the growth of electronic payments in Cambodia. With this in mind, we are introducing the epic experiences program. Cambodian Visa cardholders and tourists from all over the world will be able to enjoy exclusive privileges, where they can create unforgettable life memories with their families and loved ones, simply by using their Visa cards.”

Visa cardholders can enjoy epic dining offers from sought-after establishments like Uy Kuyteav, World Dining, The Pizza Company, Bar B Q Plaza, Swensen's, Dairy Queen, Krispy Kreme, The Asian Kitchen, TOUS les JOURS, and Lotteria. This year especially, fine dining restaurants such as Yi Sang, Sevensea, and Kanji Japanese Restaurant are introduced into the epic experiences affluent platform with Visa signature dishes. The dining offers are up to 30% discount on special days at some establishments.

In addition to dining merchants, Visa cardholders can also enjoy up to US$ 10 discount when shopping online at La Rue website and up to 30% at Legend Cinema branches. Visa’s epic experiences platform also includes travel offers such as US$8 off for ticket booking through www.bangkokair.com/visakh and US$ 8 discount for ticket purchase at www.thaiairways.com/kh on every 15th of the month. Above that, Visa cardholders are entitled to enjoy US$10 off the purchase of travel package worth US$199 and above from Paramount Angkor Travel & Tours and 10% discount at www.booking.com.

Medical tourism is attracting the attention of travelers worldwide and Cambodian Visa cardholders will be offered special discounts for specific health check and screening packages at Paolo Hospital, Samitivej Hospital, and BNH Hospital in Thailand.                     “Cambodia recently joined a growing list of countries across the region where QR payments have been implemented. QR payments allow Visa cardholders to use their mobile phones to make cashless purchases and pay bills wherever Visa QR payments are accepted. QR payments provides consumers with a brand-new payment experience that is secure, convenient and fast,” added Monika.

The unique perks of Visa’s epic experiences program are available to all Visa cards issued anywhere in the world. Visa cardholders can enjoy all the offers on Visa’s epic experience platform today until September 30, 2019.

Terms and conditions apply. To see the full list of offers, please visit https://www.visa.com.kh/en_KH/pay-with-visa/visa-offers-and-perks.html.

###About Visa

Visa Inc. (NYSE: V) is the world’s leader in digital payments. Our mission is to connect the world through the most innovative, reliable and secure payment network - enabling individuals, businesses and economies to thrive. Our advanced global processing network, VisaNet, provides secure and reliable payments around the world, and is capable of handling more than 65,000 transaction messages a second. The company’s relentless focus on innovation is a catalyst for the rapid growth of connected commerce on any device, and a driving force behind the dream of a cashless future for everyone, everywhere. As the world moves from analog to digital, Visa is applying our brand, products, people, network and scale to reshape the future of commerce. For more information, visit About Visahttps://usa.visa.com/visa-everywhere/blog.html and @VisaNews.

For further media information, please contact:

Sovannary Kry

Red Dot, on behalf of Visa Inc.

Phone: +855 11 733 368

Email: nary@reddot.com.kh

Trang Nguyen                                              

Visa Worldwide Pte. Limited              

Phone: +84 28 3520 7439                             

Email: trang.nguyen@visa.com                

ដោយ ៖ គន្ធា


Tags: Local news Social news