CamNews

ផលិតផលថ្មី 

ថ្មីទៀតហើយ!! កម្ពុជានឹងរៀបចំពិព័រណ៍បច្ចេកវិទ្យាព័ត៌មាន និងទូរស័ព្ទអន្តរជាតិធំបំផុត

ភ្នំពេញ៖  ប្រទេសកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍​ពិព័រណ៍​បច្ចេកវិទ្យា​ព័ត៌មាន និងទូរស័ព្ទ​កម្ពុជាអន្តរជាតិ​ប្រចាំ​ឆ្នាំ ២០១៩ (CIIME’19) ដែលនឹងប្រព្រឹត្ដទៅ ចាប់ពីថ្ងៃ​ទី ១១ ដល់ ១៣ ខែ ​កក្កដា ឆ្នាំ ២០១៩ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និងសន្និបាត​កោះពេជ្រ។

ពិព័រណ៍លំដាប់អន្ដរជាតិនេះ នឹងនាំមកជូនអ្នកទស្សនានូវផលិតផលទំនើបៗ និងសេវាកម្មដូចជា ឧបករណ៍ សេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា និងវិស័យ​ទូរ​គម​នាគមន៍ មកពីបណ្តាប្រទេសជាច្រើនរួមមានប្រទេស ឥណ្ឌា ចិន តៃវ៉ាន់ ជប៉ុន កូរ៉េ ថៃ សិង្ហបុរី និង ម៉ាឡេស៊ី ជាដើម។

ពិរព័រណ៍ CIIME’19 នេះ ផ្ដោត​សំខាន់ទៅលើ​ការយល់ដឹង ​ពាក់ព័ន្ធ​វិស័យបច្ចេកវិទ្យា និង​នាំយក​បច្ចេកវិទ្យា​ព័ត៌មាន ចូល​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អ្នក​ប្រើប្រាស់ និងធ្វើ​ឱ្យ​ជីវិតកាន់​តែងាយស្រួល។ ផលិតផល និង​សេវាកម្មដែលនឹង​ដាក់តាំង​បង្ហាញ​រួមមាន ប្រព័ន្ធបច្ចេកវិទ្យា (ICT) គ្រឿងអេឡិចត្រូនិក​ប្រើប្រាស់​ក្នុងផ្ទះ ហ្គេម បរិក្ខារកុំព្យូទ័រ គ្រឿងអេឡិចត្រូនិក​សម្រាប់​ទំនាក់ទំនង ទូរស័ព្ទ និង​បរិក្ខារបច្ចេវិទ្យា​ផ្សេងៗ​ទៀតផងដែរ។



ជាមួយ​គ្នានេះ ពិព័រណ៍​បច្ចេកវិទ្យា​ព័ត៌មាន​ធំបំផុត​ប្រចាំ​ឆ្នាំ​ ២០១៩ ​ជាកន្លែង​ប្រមូលផ្ដុំទៅ​ដោយអ្នក​ផ្គត់ផ្គង់​សេវាបច្ចេកវិទ្យា អ្នក​សមាហរណកម្ម និង​អ្នកប្រើប្រាស់បច្ចេកវិទ្យា ICT សម្រាប់​មុខជំនួញ និង​ដំណោះស្រាយ​បច្ចេកវិទ្យាថ្មីៗ ដែល​កំពុង​រីកដុះដាល​ជារៀងរាល់​ថ្ងៃ។

ជាងនេះទៅទៀត ពិព័រណ៍នេះ នឹងក្លាយជា​វេទិកា​សម្រាប់​អ្នកចូលរួម​តាំងស្ដង់ ដើម្បី​បង្ហាញ​ពី​ផលិតផល និង​សេវាកម្ម ​ដែល​ជាបច្ចេកវិទ្យា​ចុងក្រោយ​របស់ខ្លួន​ ទៅកាន់​សាធារណជន​​រួមមាន អ្នករៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ធនាគារ សណ្ឋាគារ ភោជនីយដ្ឋាន មន្ទីរពេទ្យ វិស័យ​រដ្ឋាភិបាល តំណាង​ចែកចាយ សាកលវិទ្យាល័យ​នានា ប្រព័ន្ធផ្សព្វផ្សាយ ប្រព័​ន្ធដឹកជញ្ជូន ទេសចរណ៍ ប្រព័ន្ធ​អេឡិចត្រូនិក វិស័យអចលនទ្រព្យ និង​​ វិស័យឧស្សាហកម្ម ផ្សេងៗ​ជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍នេះ ទទួលបាន​ការគាំទ្រ​ពីក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួង​ពាណិជ្ជកម្ម និង ​សភាពាណិជ្ជកម្ម​កម្ពុជា ផងដែរ៕

 

ប្រសិនបើមានចំណាប់អារម្មណ៍សូម​ទាក់ទងទូរស័ព្ទលេខ ៖ English/Chinese Speaking: 010 792 242 | 089 557 979

 សម្រាប់​កក់​ស្ដង់ពិព័រណ៍ និង​ម្ចាស់ឧបត្ថម្ភកម្មវិធី៖ English/Chinese Speaking: 010 792 242 | 089 557 979

 


ឧបត្ថម្ភដោយ៖ 


 

 


Tags: Hi-Tech Expo