CamNews

ថេបប្ល៊ែត 

Samsung បញ្ចេញ Notebook 7 Spin គ្រឿងម៉ាស៊ីនខ្លាំង សាកថ្មល្បឿនលឿន អាចកាច់ជាថេប្លែត

Notebook 7 Spin នឹងមានពីរកំណែ ខុសគ្នាតែបន្ដិច ប៉ុន្តែ ទាំងនេះសុទ្ធតែបំពាក់ហាតវ៉ែរ​ល្អៗ
និងមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន។

Samsung ទើបតែប្រកាសបង្ហាញ Notebook 7 Spin ដែលអាចបត់បានដើម្បីក្លាយជាកុំព្យូទ័រ
ថេប្លែតដ៏ធំមួយ។​ Notebook 7 Spin មានពីរកំណែសម្រាប់ជ្រើសរើស ដោយវាមានអេក្រង់
ទំហំខុសគ្នា តែទាំងអស់សុទ្ធតែប្រើអេក្រង់ថាច់។ កំណែទីមួយ មានអេក្រង់ទំហំ 13.3 inch
រីសូលូសឹន 1920 x 1080 pixel។ កំណែទីពីរ មានអេក្រង់ 15.6 inch រីសូលូសឹន ដូចកំណែ
ទីមួយ។

Notebook 7 Spin កំណែ 13.3 inch បំពាក់ប្រូសេសឺរ Intel Core i5 ខណៈដែលកំណែ 15.6 inch
ប្រើឈីប Intel Core i7 រួមនឹង​ប្រូសេសឺរក្រាហ្វិក Nvidia 940MX។ កំណែទាំងពីរខាងលើ សុទ្
ធតែមានរន្ធ USB Type-C។ ជាក់ស្ដែង Notebook 7 Spin មានរន្ធដោត USB Type-A ports
ចំនួនបី (រន្ធ USB 2.0 ពីរ និង រន្ធ USB 3.0 មួយ)។ វាក៏បំពាក់​កាតរីឌើរ រួមនឹង​រន្ធ Ethernet។

Notebook 7 Spin កំណែ 13.3 inch មាន RAM 8GB ចំណែកកំណែ 15.6 inch មាន RAM
ចាប់ពី 12GB ដល់​16GB និងប្រើហាតត្រៃ SSD 128 GB និង HDD 1 TB។ Notebook 7 Spin
មានបំពាក់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដោយគ្រាន់តែបញ្ចូលថ្ម ២០នាទី នឹងអាចប្រើបាន
ដល់ទៅ ២ម៉ោង។ Notebook 7 Spin ត្រូវបានដាក់លក់នៅលើទំព័រ Best Buy និងគេហទំព័រ
របស់​ Samsung នៅអេមេរិក ចាប់ពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៦ ក្នុងតម្លៃចាប់ពី ៨០០
ដុល្លារក្នុងមួយគ្រឿង។

ប្រែសម្រួល ៖ បុត្រា


Tags: Notebook 7 Spin Samsung ថ្លេប្លែត