ឥឡូវនេះក្រុមហ៊ុន Xiaomi ដាក់លក់នូវទូរសព្ទម៉ូដែល Redmi K30 Pro ដែលមានអង្គចងចាំ 12GB និងអង្គផ្ទុកទិន្ន័យរហូតដល់ 128GB ។ ទូរសព្ទម៉ូដែលថ្មីនេះ មានដាក់លក់ នៅហាងរបស់ Xiaomi និងគេហទំព័រលក់អនឡាញ JD.com ក្នុងតម្លៃប្រូម៉ូសិន CNY 2,999 ដែលចុះពីតម្លៃដើម CNY 3,699 ។
នៅពេល ដែលចប់ប្រូម៉ូសិន ទូរសព្ទម៉ូដែល 12/128GB Redmi K30 Pro នឹងមានតម្លៃស្មើនឹងម៉ូដែល 8/256GB ដែរ។
ក្រុមហ៊ុន Xiaomi និយាយថា ខ្លួនមានបំណងអភិវឌ្ឍទូរសព្ទម៉ូដែលនេះ អោយមានសមត្ថភាពធ្វើការបានកាន់តែច្រើនមុខ និងលែងហ្គេមឥតទាក់ តាមរយៈការបន្ថែម RAM អោយធំជាងមុន។ តែទោះជាយ៉ាងណា ទូរសព្ទម៉ូដែលនេះ ពុំមានអ្វីផ្លាស់ប្ដូរច្រើននោះទេ ។ វាមានអេក្រង់ 1080P Super AMOLED រហូតដល់ 6.67 អ៊ីញ បំពាក់ដោយបន្ទះឈីប Snapdragon 865 និងថ្ម 4,700mAh ដែលមានថាមពលសាកថ្ម 30W ។ ទូរសព្ទម៉ូដែលនេះ បំពាក់ម៉េរ៉ាមុខ 20MP និងកាម៉េរ៉ាក្រោយ 64MP ដែលមានសមត្ថភាពថតរូបបានច្បាស់ល្អ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ GSMARENA