CamNews

ទូរស័ព្ទ 

iPhone 11 លក់ដាច់ខ្លាំង វារដាច់ Samsung ក្នុងចំនួនច្រើន គួរឱ្យភ្ញាក់ផ្អើល នៅឆ្នាំ ២០២០ នេះ

ក្រុមហ៊ុន Apple លក់ទូរសព្ទ iPhone 11 ដាច់អស់ស្ទះ នៅ ៦ ខែដំបូង ឆ្នាំ ២០២០ នេះ បើទោះជាមានការរំខានយាយី ពីជំងឺខូវីដ១៩ ក៏ដោយ ។ យោងតាមអ្នកវិភាគមកពីក្រុមហ៊ុនវិភាគឯករាជ្យ Omdia ឱ្យដឹងថា ស្មាតហ្វូន iPhone 11 លក់ដាច់កំពូល ដែលធ្វើឱ្យចំនួននៃការលក់ឈានដល់ ៣៧.៧ លានគ្រឿង នៅឆមាសទី១ ឆ្នាំ២០២០ ដែលចំនួនលក់នេះ ច្រើនជាងការលក់ iPhone XR រហូតដល់ទៅ ១០ លានគ្រឿង ដែលបានលក់ចេញកាលពីឆ្នាំមុន ។   



ទូរសព្ទម៉ូដែល Samsung Galaxy A51 លក់ដាច់លំដាប់ទី២ ដែលធ្វើឱ្យចំនួននៃការលក់ឈានដល់ ២៦.៣ លានគ្រឿង ដែលចំនួននេះ តិចជាងចំនួនលក់របស់ iPhone ។



ទន្ទឹមនឹងគ្នានេះ ក្រុមហ៊ុន Apple បានលក់ចេញ iPhone SE (2020) ចំនួន ៨.៧ លានគ្រឿង ក្នុងចន្លោះខែមេសា និងខែមិថុនា និងលក់ចេញ iPhone XR's ចំនួន ៨ លានគ្រឿង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺ ក្រុមហ៊ុន Apple លក់ចេញទូរសព្ទ iPhone 11 បាន ១០.៨ លានគ្រឿង ដែលចំនួននេះ ខ្ពស់ជាងការលក់ចេញ  iPhone XR កាលពីឆ្នាំមុនទៀត ។



 ចំនួនលក់គួរឱ្យភ្ញាក់ផ្អើលនេះ អ្នកស្រាវជ្រាវ បានសង្កត់ធ្ងន់ទៅលើ ប្រព័ន្ធកាម៉េរ៉ា ដែលបាន Update ថ្មី និងតម្លៃលក់ដំបូងនៅក្នុងទីផ្សាររបស់ iPhone 11 មានកម្រិតទាប បើធៀបទៅនឹង iPhone XR ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA