CamNews

បច្ចេកវិទ្យា 

Asus ROG Phone 3 មានលក្ខណៈពិសេសអ្វីខ្លះទៅ បានជាតម្លៃខ្ពស់យ៉ាងនេះ

ថ្ងៃនេះ ក្រុមហ៊ុន Asus បានផលិតចេញជាស្ថាពរនូវស្មាតហ្វូនសម្រាប់លេងហ្គេមម៉ូដែល ROG Phone 3  និងមានដាក់លក់នៅសហរដ្ឋអាមេរិក ។ លោកអ្នកអាចរកទិញមួយគ្រឿងមកប្រើ ក្នុង តម្លៃ $999.99 ពី Amazon B&H និងហាងអនឡាញរបស់ Asus ។



ក្នុងតម្លៃនេះ លោកអ្នកនឹងទទួលបានស្មាតហ្វូន ដែលមានអង្គចងចាំ 12GB និងអង្គផ្ទុកទិន្ន័យ  512GB  ។ ប្រសិនបើលោកអ្នក ចង់បានអង្គចងចាំបន្ថែម ម៉ូដែល SKU ដែលមានអង្គចងចាំ 16GB លក់ក្នុងតម្លៃថ្លៃជាងម៉ូដែល 12GB $100 ។

រឿងមួយ ដែលគួរកត់សម្គាល់នោះគឺថា ទោះបីជា នៅក្នុងសន្និសីតកាសែត ខាងក្រុមហ៊ុន និយាយថា ស្មាតហ្វូនម៉ូដែលនេះ មាននៅក្នុងស្តុកក្ដី ក៏ Amazon និង B&H មិនយល់ស្របថា ពិតជាមានមែននាពេលនេះ ។ ដូច្នេះក្រុមហ៊ុននេះ ត្រូវប្រើរយៈពេល ៤ ឬ ៥ថ្ងៃទៀត រហូតដល់ទូរសព្ទ មានក្នុងស្តុកមែន ។

លោកអ្នកក៏គួរតែអាចរកទិញ accessories របស់ ROG Phone 3 ដែលដាក់លក់ក្នុងពេលឆាប់ៗនេះផងដែរ ។ ក្ដារចុចលេងហ្គេម ROG Kunai 3 នឹងមានតម្លៃ $149.99 បន្ទះជ័រ ROG Clip សម្រាប់ភ្ជាប់លេងហ្គេមតម្លៃ  $39.99 , Lighting Armor case តម្លៃ $59.99, TwinView Dock 3 មានតម្លៃ $329.99, កញ្ចក់ការពារអេក្រង់ប្រភេទកម្ចាត់បាក់តេរីតម្លៃ $36.99 ។

ប្រសិនបើលោកអ្នកចង់ដឹងភាពលម្អិតបន្ថែម អំពីស្មាតហ្វូន Asus ROG Phone 3 សូមចូលមើលការ Review នៅក្នុង Link នេះ https://www.gsmarena.com/asus_rog_phone_3-review-2137.php

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA