ព័ត៌មានកីឡា៖ ស្ដេចប្រដាល់ដ៏ល្បីឈ្មោះ និងជានិមិត្ដរូបដ៏ជឿជាក់បំផុតរបស់ជនរួមជាតិ ហ្វីលីពីន បានធ្វើដំណើរទៅប្រទេស ឥណ្ឌូនេស៊ី ជាមួយភរិយារបស់ខ្លួន ដើម្បីទៅសួរសុខទុក្ខដល់ អ្នកជាប់ទោសជនជាតិ ហ្វីលីពីនម្នាក់ដែល ស្ថិតក្នុងដំណាក់ស្លាប់ ដោយការកាត់ទោសប្រហាជីវិតរបស់ រដ្ឋាភិបាល ឥណ្ឌូនេស៊ី។
ប៉ាក់គីអៅ ព្រមទាំងភរិយារបស់ខ្លួន ក្រោយពេលដែលបានទៅដល់នឹងសួសុខទុក្ខ ទណ្ឌិត Mary Jane Veloso ក៏រៀបចំការជួបប្រជុំដោយប្រើប្រាស់អារម្មណ៍ (emotional meeting ដែលជាប្រពៃណីរបស់ សាសនាគ្រឹះ) ជាមួយនឹង មនុស្សមាជាច្រើន ដោយបូករួមទាំង ស្រី្ដអ្នកទោសម្នាក់នោះថែមទៀតផង ។
(ការតាំងអារម្មណ៍ផ្លូវចិត្ដ Emotional meeting)
យោងតាមពាក្យសម្ដីរបស់មេធាវីម្នាក់ដែលនៅក្បែ ប៉ាក់គីអៅ បានរៀបរាប់ឲ្យដឹងថា លោក ប៉ាក់គីអៅ បន្ទាប់ពីបញ្ចប់ការជួបប្រជុំអារម្មណ៍ផ្លូវចិត្ដ (Emotional meeting) ដែលមានរយៈពេល ៤៥ នាទីជាមួយ Mary Jane Veloso និងប្រពន្ធរបស់លោកទៅ គឺគាត់ហាក់ដូចជា ក្លាយជាមនុស្សម្នាក់បាត់បង់ ភាពជាម្ចាស់ការលើខ្លួនឯងភ្លាមៗ។ គ្រប់គ្នាមានការអាណិត ស្រក់ទឹកភ្នែកចំពោះ Mary Jane Veloso ក្នុងកំលុងពេល ផ្ចង់អារម្មណ៍ តែប៉ាក់គីអៅ មិនស្រក់ទឹកភ្នែកនោះទេ ប៉ុន្ដែផ្ទុយទៅវិញ រូបលោក បែជាស្ទើរតែក្លាយជាមនុស្សម្នាក់ដែលបាត់បង់ស្មារតីម្នាក់អ៊ីចឹង។ ប៉ាក់គីអៅ បានស្រក់ទឹកភ្នែករួចម្ដងហើយ កាល ដែលលោក បានធ្វើដំណើរចេញពីរថយន្ដ មកជួបជាមួយ Mary Jane Veloso ។
មិនត្រឹមតែប៉ុណ្ណោះទេ បើសូម្បីតែ ប្រពន្ធរបស់គាត់គឺអ្នកស្រី Jinkee ក៏បាននិយាយដែរថា" ខ្ញុំបានបន់ស្រន់សុំពរពីព្រះជាម្ចាស់ ដើម្បីឲ្យជួយរក្សា និងប្រទានក្ដីសុខដល់នាង។ ក្នុងកំលុងពេលនោះផងដែរ ទឹកភ្នែករបស់ខ្ញុំបានហូរស្រក់មកជាច្រើនដំណក់ ដោយមិនអាចហាមឃាត់ទប់បាន...ខ្ញុំមិនអាចគ្រប់គ្រងទឹកភ្នែករបស់ខ្ញុំបានឡើយ ក្រោយនៅពេលដែលខ្ញុំនឹកឃើញរឿងដែលរ៉ាវដែលកើតឡើង ចំពោះនាង...ប៉ុន្ដែខ្ញុំនៅតែសង្ឃឹមថា ព្រះនឹងតាមជួយថែរក្សានាងគ្រប់ពេលវេលា ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ .abs-cbnnews