(បរទេស)៖ នៅក្នុងឱកាស ពិធីបុណ្យមួយ ចំនួនដូចជា បុណ្យណូអែល បុណ្យនៃសេចក្តី ស្រឡាញ់ ឬ បុណ្យ ខួបកំណើតជាដើម បុរសៗ តែងតែមានបំណង ចង់ទិញអំណោយឲ្យ មនុស្សដែលខ្លួនស្រលាញ់ ទន្ទឹមនឹងដែរ ពួកគេតែងតែចង់ឲ្យនារីម្នាក់ នោះមាន អារម្មណ៍ សប្បាយ និងពេញចិត្ត នៅពេលដែលបានទទួល ការដូអស់ទាំង ហើយ។ ចំពោះបញ្ហានេះ តើអ្នកដឹងទេថា អំណោយប្រភេទណាដែលអាចធ្វើឲ្យនាងសប្បាយចិត្ត ហើយ ប្រភេទណា ទៀតដែលត្រូវបាននាងគិតថាជារង្វាន់ដ៏អាក្រក់បំផុតសម្រាប់នាង?
អំណោយ១៥យ៉ាង ដែលត្រូវបានគិតថា អាក្រក់បំផុតសម្រាប់នារី មានដូចតទៅ ៖
1. កុំទិញរបស់របរ ប្រើប្រាស់នៅក្នុងផ្ទះបាយឲ្យនាងៈ ប្រសិនបើគេមិនសុំឲ្យទិញ អ្នកមិនគួរ ទិញឡើយ ពីព្រោះ នាងអាចគិតថា អ្នកចាត់ទុកនាងដូចជាចង្ក្រានសម្រាប់នៅក្នុង ផ្ទះបាយធ្វើតែម្ហូបតែប៉ុណ្ណោះ។
2. សំលៀកបំពាក់ៈ ការមិនជូនអំណោយ ជាសំលៀកបំពាក់មានមូលហេតុ ៣ទៅ ៤យ៉ាង។ ទីមួយគឺបញ្ហាទំហំ។ ប្រសិនបើអ្នកទិញសំលៀកបំពាក់ឲ្យនាងរលុងពេក វានឹងនាំឲ្យនាង អាក់អន់ចិត្ត ហើយប្រសិនបើអ្នកទិញ ចង្អៀតពេកនាងប្រហែលជាមានអារម្មណ៍មិនល្អចំពោះ ខ្លួនប្រាណរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះទេ នាងប្រហែលជាមានបញ្ហា ជាមួយនឹងម៉ូដ សម្លៀកបំពាក់ទៀតផង។
3. រូបថតរបស់អ្នកដើម្បីជូនទៅនាង នេះគឺជាប្រភេទអំណោយដ៏ ចម្លែកបំផុតសម្រាប់នាង។ បើទោះបីជា អ្នកថតរូបធ្វើស្តាយដូចជាតារាម៉ូដែល ឬ ធ្វើមុខគួរឲ្យស្រលាញ់យ៉ាងណាក៏ដោយ ក៏ជួនកាលអ្នកអាចធ្វើឲ្យនាង មានអារម្មណ៍ជិនឬករបស់អ្នក។
4. កាដូដែលមានតម្លៃថ្លៃខ្លាំងពេកសម្រាប់នាង។
អ្នកប្រហែលធ្វើឲ្យនាង យល់ច្រឡំថា ការជូនអំណោយប្រភេទនេះ មានន័យថាអ្នកចង់ ផ្លាស់ប្តូរអ្វីម្យ៉ាងជា មួយនាង។
5. ផលិតផលសម្រកទំងន់
ជៀសវាងដាច់ខាតទិញផលិតផល សម្រកទំងន់ជាអំណោយសម្រាប់នាង។ ព្រោះធ្វើឲ្យនាង អន់ចិត្ត ហើយគិតថា អ្នកប្រហែលជាមិនពេញចិត្តនឹងរូបរាងរបស់នាង។
6. អំណោយដែលអ្នកនឹងត្រូវប្រើប្រាស់ដែរៈ ការទិញទូរទស្សន៍អេក្រង់ស្តើង បំពាក់នៅជញ្ជាំង ហើយប្រាប់នាង ថា ជាកាដូរបស់នាង នោះវាមិនអាចធ្វើនាងគិតថាវាជាកម្មសិទ្ធ របស់នាងតែម្នាក់នោះទេ។
7. សំបុត្រទៅមើលការប្រកួតកីឡា
អ្នកប្រហែលជាអ្នកចួលចិត្តកីឡាបាល់ទាត់ និងបាល់បោះ តែអ្នកមិនអាចបង្ខំឲ្យនាងចូល ចិត្តតាមអ្នកបានឡើយ។
8. វត្ថុដូចជាអ្នកត្លុកកំប្លែង
វាមិនបានធ្វើឲ្យនាង អស់សំណើចនោះទេ ផ្ទុយទៅវិញអ្នកត្រូវបាននាងគិតថា អ្នកជាមនុស្ស ឆ្កួត ចូលចិត្តធ្វើអ្វីប្លែកៗ។
9. ទឹកអប់ៈ
ស្រ្តីភាគច្រើនតែងតែមានចំណង់ចំណូល ចិត្តខុសគ្នា ព្រមទាំងចូលចិត្តក្លិនខុសគ្នា ចំណែកឯ អ្នកខ្លះទៀត មានប្រតិកម្មជាមួយនឹងក្លិនទឹកអប់ ដូច្នេះហើយអ្នកមិនគួរទិញអីល្អជាង។
10. លុយៈ
លុយគឺជាអំណោយ ដ៏អាក្រក់បំផុតសម្រាប់ គូស្នេហ៍ដែលមិនមែនជាគូស្វាមីភរិយានិងគ្នា ដោយអ្នកនឹងត្រូវបាននាងគិតថា អ្នកមើលងាយនាង។
11. ផលិតផលគ្រឿងសម្អាង ដូចជាថ្នាំបំបាត់ជ្រួញជាដើម។
12. ស្រាៈ វាសម្រាប់តែជាអំណោយ នៅក្នុងកម្មវិធីឡើងផ្ទះតែប៉ុណ្ណោះ វាមិនសាកសម ធ្វើជាអំណោយ សម្រាប់ថ្ងៃកំណើត ឬ បុណ្យនៃសេចក្តីស្រលាញ់នោះទេ។
13. ផ្កាៈ
អំណោយផ្កាមិនមែនធ្វើជាអំណោយ ដ៏ល្អនៅគ្រប់កម្មវិធីនោះឡើយ ហើយវារឹតតែមិន សាកសមថែមទៀត នៅក្នុងឱកាសបុណ្យណូអែលនេះឡើយ។
14. អំណោយដែលមានលក្ខណៈច្រំដែលៈ អ្នកត្រូវតែផ្លាស់ប្តូរនូវអ្វីដែលថ្មី ជារៀងរាល់ឆ្នាំ សម្រាប់នាង។
15. ស្ករគ្រាប់។
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល