CamNews

ព័ត៌មានអន្តរជាតិ 

អស្ចារ្យ ៖ វីឡាកូនកាត់ 3D ចំណាយពេល តិចជាង ៣ ម៉ោង រំលេចរូបរាង យ៉ាងស្កឹមស្កៃ

ព័ត៌មានអន្តរជាតិ ៖ ផ្ទះគម្រូ 3D ត្រូវបានសាងសង់ឡើង ដោយចំណាយថេរវេលាតិច ជាង ៣ម៉ោង នាព្រឹកថ្ងៃទី ១៧ ខែកក្កដា កន្លងទៅនេះ នៅក្នុងទីក្រុង Xi’an  ខេត្ត  Shaanxi ប្រទេសចិន ដែលជា សមិទ្ធផលចុងក្រោយបំផុត នៃបច្ចេកវិទ្យាសន្សំសំចៃបំផុត បច្ចេកវិទ្យា 3D-Printing ។


សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានរដ្ឋចិន អោយដឹង ថា  វីឡាកូនកាត់ សង់ យ៉ាងលឿនដោយ បច្ចេកវិទ្យា 3D-Printing មួយនេះ មាន ៦ បង្គុំ ( 6 modules )   រាល់  បង្គុំនីមួយៗ មាន ទម្ងន់ ១០០ គ.កក្នុងនោះ រួមមានដូចជា ៖ បន្ទប់បរិភោគអាហារ បន្ទប់គេង ចង្ក្រានបាយ និង បន្ទប់ទឹកត្រូវបាន សាងសង់ ឡើងនៅឯរោងចក្រ បន្ទាប់មក ត្រូវយកផ្គុំគ្នា នៅកន្លែងសាងសង់   ថ្លៃដើម នៃការ សាង សង់ចន្លោះ ពី ២,៥០០ ទៅ ៣,៥០០ យ័ន ក្នុងមួយម៉ែត្រការ៉េ ។


An Youngling វិស្វករក្រុមហ៊ុន ជាអ្នករចនាម៉ូត​និងសង់ផ្ទះវីឡាកូនកាត់  មួយខ្នង នេះអោយដឹងថា ពួកគេ ចំណាយ   ពេលត្រឹមតែ ១០ ថ្ងៃ តែប៉ុណ្ណោះ ក្នុងការសង់បាន បង្គុំមួយ  រួចត្រូវយកទៅបន្ទុប នៅកន្លែងសាងសង់ ខណៈជាទូទៅ   ត្រូវ ចំណាយពេលប្រមាណ ៦ ខែ ក្នុងការសាងសង់ វីឡាកូន កាត់គម្រូពីបុរាណ ។ យោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីវិស្វករ រូបនេះ អោយដឹងថា ផ្ទះវីឡា ខាងលើមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបទៅនឹង គ្រោះថ្នាក់ រញ្ជួយដី កម្លាំងរ៉ិចទ័រខ្លាំង ។គួររំឮកថា ជាញឹកញ៉ាប់នៅក្នុងប្រទេសចិន សំណង់  អាគារជា ច្រើន មកហើយ សង់ចេញពីបច្ចេក វិទ្យា 3D Printing ។ ស្របពេលដែលមានការ អភិវឌ្ឍន៍បច្ចេកវិទ្យាសង់ 3D Printing ដោយមានការ ចំណាយតិច ចំណេញទាំងពេលវេលា  ការ សាងសង់ ប្រភេទ នេះ ត្រូវបានគេរំពឹងទុកថា នឹងកើន ឡើងខ្ពស់នៅពេលអនាគត ៕


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Chongqing KFC