ព័ត៌មានអន្តរជាតិ ៖ សាស្រ្តាចារ្យ ២រូប ពីសាកលវិទ្យាល័យ American University of Afghanistan ទីក្រុង កាប៊ុល ប្រទេស អាហ្វហ្គានីស្ថាននោះ ត្រូវបានចាប់ជម្រិតបាត់ទៅហើយនេះបើយោងតាម សេចក្តីរាយការណ៍ពីមន្រ្តីប៉ូលីសក្នុងស្រុក ។
សារព័ត៌មាន ABC News ធ្វើសេចក្តីរាយការណ៍ឲ្យដឹងថា សាស្រាចារ្យ សញ្ជាតិ្ត អាមេរិក និង អូស្រ្តាលីនោះ ត្រូវបានចាប់ជម្រិតពីទីតាំងខ្មាន់កាំភ្លើង លុកលុយនៅខាងក្រៅ សំណង់អាគារ សា កលវិទ្យាល័យ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។ ស្នងការប៉ូលីសក្រុង Kabul ក៏បានអះអាងអោយ ដឹងថា ពិតជាមានករណីចាប់ជម្រិតពិតប្រាកដមែន ។ សារព័ត៌មានក្នុងស្រុកចុះផ្សាយអោយដឹងថា សាស្ត្រាចារ្យទាំង២រូប ត្រូវបានចាប់ជម្រិតពីសំណង់អាគារសាកលវិទ្យាល័យខាងលើ ខណៈក្រុម ខ្មាន់កាំភ្លើង ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ កងកម្លាំង អាហ្វហ្គានីស្ថាន ។
ស្ថានទូតអូស្ត្រាលី ប្រចាំ ប្រទេស អាហ្វហ្គានីស្ថាន កំពុងតែស៊ើបអង្កេតស្វែងរករបាយការណ៍ពិត បញ្ជាក់ថាពិតជាមានករណីចាប់ជម្រិតមែនឬក៏យ៉ាងណា នេះបើយោងតាមសម្តី អ្នកនាំពាក្យ ពី នាយកដ្ឋានកិច្ចការបរទេសអូស្រ្តាលី Department of Foreign Affairs ទៅដល់សារព័ត៌មាន AAP ។
ដោយឡែក នាយកដ្ឋានរដ្ឋ អាមេរិក ក៏បានអះអាងពីរបាយការណ៍ ករណីចាប់ជម្រិតលើកនេះដូច គ្នាដែរ ខណៈលើកឡើងអោយដឹងថា ដោយយោងតាមការពិចារណាឯកជនភាព ពួកយើងពុំមាន ព័ត៌មានណាមួយត្រូវផ្តល់នៅឡើយទេ ។ គួរបញ្ជាក់ថា ករណីចាប់ជម្រិតលើកនេះ កើតឡើងមួយ ថ្ងៃបន្ទាប់ ក្រោយពីក្រុមឧទ្ទាមតាលីបង់ ចេញមុខថាខ្លួនគឺជាអ្នកវាយប្រហារ ទៅលើក្រុមភ្ញៀវទេសចរជនជាតិបរទេសនៅភាគខាងលិចប្រទេស អាហ្វហ្គានីស្ថាន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ