CamNews

ព័ត៌មានអន្តរជាតិ 

"សាហាវបាត់" គិតត្រឹម ២៤ម៉ោង រុស្ស៊ី វាយប្រហារ ទ័ពអាកាស ៤៦ដង កម្ទេច ISIS ៨៣ ទីតាំង (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ភ្នាក់ងារសារព័ត៌មាន Interfax ក្រោយពីដកស្រង់សេចក្តីថ្លែងការណ៍ ពីក្រសួង ការពារជាតិ ប្រទេស រុស្ស៊ី បានចុះផ្សាយអោយដឹងថា ក្នុងរយៈពេលត្រឹមតែ   ២៤ ម៉ោង យន្តហោះ ចម្បាំងរុស្ស៊ី បើកការវាយប្រហារ តាមផ្លូវអាកាស ៤៦ លើក កំទេចបណ្តាទីតាំងក្រុមសកម្មប្រយុទ្ធ នៅស៊ីរី ដល់ទៅ ៨៣ ទីតាំង​ឯណោះ ។

ប្រភព ដដែល ពីក្រសួងការពារជាតិ រុស្ស៊ី បន្តអោយដឹងថា ៖ បណ្តាល  ទីតាំង  ក្រុមសកម្មប្រយុទ្ធ ដែលជាគោលដៅ នៃការវាយប្រហារ មាននៅតាមបណ្តាខេត្ត  មួយ   ចំនួន  រួមមានដូចជា ៖ Idlib, Aleppo, Damascus, Hama និង ខេត្ត Deir al-Zor ជាដើម ។ ច្រើនជាងការគូសបញ្ជាក់ ថាមានការ វាយប្រហារ ក្នុងនោះ ក៏មានការចេញផ្សាយឃ្លីបវីដេអូវាយប្រហារ ក្រុមសកម្មប្រយុទ្ធ ISIS ដូចគ្នា ដែរ ។ សារព័ត៌មាន Reuters ដកស្រង់   សម្តី សកម្មជន ស៊ីរីអោយ  ដឹងថា យន្តហោះចម្បាំងរុស្ស៊ី បានបើកការវាយប្រហារ ដុតដៃដុតជើង ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ ។

- អាន ៖ វីដេអូ ដែលធ្វើអោយ ISIS ស្លឈាម "ស្តែងៗ រុស្ស៊ី ទម្លាក់គ្រាប់បែក ពីយន្តហោះចម្បាំង"


 

ទន្ទឹមនឹងនេះ ក៏មានឃ្លីបវីដេអូ បង្ហាញច្បាស់ជាក់ស្តែង ពីការវាយប្រហារ    តាមអាកាស និង កង កម្លាំងបះបោរ Free Syrian Army ព្យាយាមបាញ់ទម្លាក់យន្តហោះ  មួយគ្រឿង ដែលពួកគេបាន បំ ភ្លឺអោយដឹងថា ទំនងជាយន្តហោះចម្បាំងរុស្ស៊ី នៅក្នុងប្រទេស ស៊ីរី ៕

ប្រែសម្រួល ៖​ កុសល

ប្រភព​ ៖ អឺរ៉ូញ៉ូវ


Tags: Int news Breaking news World news Unt news Hot news Russia Billionaire Moscow ISIS