ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ៧ នាក់បាន ស្លាប់ បាត់បង់ជីវិត ខណៈរាប់សិបនាក់ ផ្សេងទៀត រងរបួស ធ្ងន់ ស្រាល ក្រោយពីមានករណី បំផ្ទុះគ្រាប់បែក ជាស៊េរី ដល់ទៅ ១៧ គ្រាប់ នៅក្នុងទីក្រុង Liuzhou តំបន់ស្វ័យយ័ត Guangxi ភាគខាងជើង ប្រទេសចិន ជាប់ព្រំប្រទល់ដែន ប្រទេសវៀតណាម ។
មានករណីបំផ្ទុះគ្រាប់បែកជាស៊េរី ដល់ទៅ ១៧ គ្រាប់ នៅទីតាំងកើតហេតុខាងលើ ក្នុងនោះ មាន ការបំផ្ទុះទៅលើ បណ្តាសំណង់អាគាររដ្ឋាភិបាលជាដើម ។ ប្រជុំរូបភាព ដែលបានបង្ហោះផ្សាយ ជាសាធារណៈចូលទៅក្នុងបណ្តាញសង្គមនោះ បង្ហាញច្បាស់ជាក់ ស្តែងអោយដឹងថា មានផ្សែង ហុយខ្មួរខ្មាញ់ចេញពីទីតាំងកើតហេតុ ។
អាជ្ញាធរក្នុងស្រុក មិនដាក់បន្ទុកការវាយប្រហារ លើកនេះ គឺជា ការវាយ ប្រហារ ភារវកម្មនោះទេ ដោយឡែក បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យ វ័យ ៣៣ នាក់ ថាជាបុគ្គលមួយរូបនៅពីក្រោយ ការវាយប្រហារលើកនេះ ។ ប្រភពសារព័ត៌មានរដ្ឋចិន អោយដឹងថា ជនសង្ស័យមាននាមត្រកូល Wei ។
ពន្ធនាគារ ក៏ដូចជា ផ្សារទំនើប គឺជាសំណង់អាគារ ក្នុងចំណោមអាគារផ្សេងទៀតដែលរងនូវការ វាយប្រហារ ។ គំនរបាក់បែក នៃសំណង់អាគារស្ថិតនៅក្រោមការវាយប្រហារ មានពាសពេញផ្ទៃ ដី ។ សេចក្តីថ្លែងការណ៍ ពីមន្រ្តីប៉ូលីសក្នុងស្រុក អោយដឹងថា រយៈពេលជាង ២ ម៉ោងនារសៀល ថ្ងៃពុធម្សិលមិញនេះ គ្រាប់បែកច្រើនជាង ១៥ គ្រាប់ ត្រូវបានបំផ្ទុះឡើង នៅ ក្នុងតំបន់កើតហេតុ ខាងលើ ។ អាជ្ញាធរក្នុងស្រុកអោយដឹងថា ខ្លួនកំពុងតែបើកការស៊ើប អង្កេត ឯករាជ្យ កំណត់ឲ្យ បានពីលទ្ធភាព ក៏ដូចជា និន្នាការ នៃការវាយប្រហារ បំផ្ទុះគ្រាប់បែក ជាស៊េរី កណ្តាល ទីក្រុង លើកនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី