CamNews

បច្ចេកវិទ្យា 

មិនគួរឱ្យជឿ!! iPad ជំនាន់ទី៨ របស់ Apple លក់ក្នុងតម្លៃទាបត្រឹមតែ.........

iPad ស៊េរីថ្មី ដែលមានឈ្មោះថា iPad 10.2 (2020) ត្រូវបានប្រកាសចេញលក់ជាផ្លូវការ នៅព្រឹត្ដិការណ៍អនឡាញដ៏ពិសេសមួយរបស់ក្រុមហ៊ុន Apple ដែលបានប្រព្រឹត្ដទៅនៅថ្ងៃទី ១៥ ខែកញ្ញាកន្លងទៅនេះ ដែលវាក៏ជាពេលដែលការកុម្ម៉ុង់មុន បានចាប់ផ្ដើមផងដែរ ។ ថេប្លេតម៉ូដែលថ្មីនេះ អាចរកទិញបាននៅថ្ងៃនេះ ដែលចាប់ផ្ដើមក្នុងតម្លៃ $ 329 សម្រាប់ម៉ូដែលប្រើ Wi-Fi អង្គផ្ទុកទិន្ន័យ 32 GB ។



ហើយមិនតែប៉ុណ្ណោះ ប្រសិនបើលោកអ្នកជាវពីគេហទំព័រ Walmart លោកអ្នកនឹងចំណាយត្រឹមតែ $299 ប៉ុណ្ណោះ សម្រាប់ថេប្លេតម៉ូដែលនេះ ។ ចំណែកឯពណ៌របស់វាវិញ លោកអ្នកអាចជ្រើសរើស ពណ៌ប្រផេះ និងទឹកមាស ប៉ុន្ដែពណ៌ទឹកប្រាក់ មិនទាន់ចេញនៅឡើយទេ ។



បន្ថែមទៅលើដំណឹងនោះ  Walmart ពុំបាននិយាយបញ្ជាក់ថា ការផ្ដល់ជូននេះ មានថិរៈវេលាកំណត់ ឬក៏អត់នោះទេ  ដូច្នេះប្រសិនបើលោកអ្នកចង់បាន iPad ស៊េរីថ្មី ក្នុងតម្លៃទាប សូមកុំអល់ឯក ក្នុងការបញ្ជាទិញមួយគ្រឿងមកប្រើ ដូច្នេះលោកអ្នកនឹងមិនស្ដាយក្រោយ ដោយមិនបានបញ្ជាទិញ នៅពេល iPad ស៊េរីថ្មីនេះឡើងថ្លៃដូចដើមវិញ ក្នុងពេលឆាប់ៗខាងមុខនេះ  ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ GSMARENA