ព័ត៌មានអន្តរជាតិ ៖ ប្រជុំរូបភាព សរបញ្ជាក់អោយឃើញ ជាក់ស្តែង ក្តីស្រឡាញ់របស់ម្តាយមានចំ ពោះកូននោះគឺ គ្រឿងឆ្អឹងម្តាយខំប្រឹងការពារកូនតូច ពីគ្រោះ រញ្ជួយដី កាលពី ៤០០០ ឆ្នាំមុន ត្រូវ បានដាក់តាំងបង្ហាញជាផ្លូវការ អំឡុងសិក្ខាសិលាបុរាណវិទ្យា នៅក្នុងប្រទេសចិន ក្នុងខេត្ត Gansu ផ្ទាល់តែម្តង ដើមខែសីហានេះ ។
ប្រជុំរូបភាព រន្ធត់ចិត្តទាំងនេះ ត្រូវបានផ្តិតចេញពី រមណីយដ្ឋាន បុរាណវិទ្យា Lajia ក្នុងខេត្ត Qing- hai ទីកន្លែងដែលត្រូវបានគេជីកគាស់ កកាយរកឃើញ សិរីរិកធាតុ មានការវាយប្រហារដោយសារ គ្រោះរញ្ជួយដី កាលពី ៤០០០ ឆ្នាំមុន ។គួរបញ្ជាក់ថា រមណីយដ្ឋានប្រវត្តិសាស្រ្ត បុរាណវិទ្យា Lajia គឺផ្សាភ្ជាប់ទំនាក់ទំនង ជាមួយនឹងវប្បធម៌ Qijia ប្រទេសចិន (ចន្លោះឆ្នាំ ២,២០០ មុនគ.ស និង ឆ្នាំ ១,៦០០ មុនគ.ស) គឺជាដើមយុគសម័យ Bronze Age ដែលរស់នៅ លើតំបន់ជ្រោយទន្លេលឿង ។ តាមរយៈសន្លឹករូបថត ទាំងនេះ ក្តីស្រឡាញ់របស់ម្តាយមានចំពោះកូន មានគ្រប់កាលៈទេសៈទាំង អស់ បើទោះបីជាស្ថានភាពគ្រោះថ្នាក់យ៉ាងណាក៏ដោយចុះ គាត់ស្រឡាញ់អ្នក ហ៊ានលះបង់ជីវិត ដើម្បីកូន ចុះកូនវិញ បើស្រឡាញ់ម្តាយ បំពេញតួនាទីជាកូនល្អហើយឬនៅ ហ៊ាននិយាយថា កូន ស្រឡាញ់ម៉ាក់ហើយឬនៅ ? បើនៅទេ ចូរ និយាយថា កូនស្រឡាញ់ម៉ាកនៅថ្ងៃនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា