CamNews

ព័ត៌មានអន្តរជាតិ 

កុលាប ស មួយទង ពី លោក Obama រំលឹក ដល់ភារវកម្ម ដ៏ខ្លោចផ្សា នៅប៉ារីស

ព័ត៌មានអន្តរជាតិ ៖ នៅមុនកិច្ចប្រជុំ កំពូល អន្តរជាតិ ស្តីការប្រែប្រួល  អាកាសធាតុ ប្រារព្ធឡើង លោក ប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា និង លោកប្រធានាធិបតី  បារាំង ហ្វ្រង់ស័រ ហូឡង់ ដែល ជាម្ចាស់ផ្ទះ បានធ្វើ ដំណើរ    ទាំងយប់ ទៅកាន់ទីកន្លែង ដែលធ្លាប់បានទទួលរង ការវាយ ប្រហារ ដោយបណ្តាញភេរវករនៃពួក រដ្ឋអ៊ីស្លាម កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅនេះ។


ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះទៀតថា ការ ទៅកាន់កន្លែងកើតហេតុនោះ ក៏ព្រោះតែលោក អូបាម៉ា ចង់ សម្តែងនូវការគោរព ចំពោះ វិញ្ញាណ ក្ខន្ធជនរងគ្រោះ ទាំង ១៣២ នាក់ដែលបានស្លាប់ដោយសារតែការវាយប្រហារបែបភេរវកម្មយ៉ាង សាហាវឃោឃៅបំផុតនេះ ពោល កុលាបសមួយទង   ពីដៃ  លោក អូបាម៉ា នៅទីតាំងកើតហេតុ​ រោងភាពយន្ត Bataclan កណ្តាលទីក្រុងប៉ារីស ជាការស្តែងអោយឃើញ ការចូលរួមមរណទុក្ខដ៏ក្រៀមក្រំលើកនេះ ។

គួរបញ្ជាក់ថា មេដឹកនាំ  កំពូលៗលើលោក ក្នុងនោះ  មាន នៅតំបន់អឺរ៉ុប និង មកពីអាស៊ី អារ៉ាប់ អាមេរិក អាហ្វ្រិក និង អូសេអានី ជាដើម សរុបជាង ១៥០រូប នឹង រួមគ្នាបើកកិច្ចប្រជុំស្តីពី ការប្រែ ប្រួល អាកាសធាតុ COP 21 នៅទីក្រុងប៉ារីសក្នុងសប្តាហ៍នេះ ប៉ុន្តែវាស្ថិតនៅក្នុងការការពារសន្តិ សុខ យ៉ាងខ្លាំងក្លាបំផុត ក៏ព្រោះតែពួក ISIS គម្រាមវាយប្រហារ៕

- អាន ៖ អាល្លឹម៉ង់ សន្យាបញ្ជូន ទ័ព ១២០០ នាក់ យន្តហោះចម្បាំង ៦ គ្រឿង គាំទ្រ បារាំង វាយ ISIS ក្រោយភារវកម្ម



ប្រភព ៖ ស៊ិនហួរ និង ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Paris Suryavarman I ISIS