ព័ត៌មានកីឡា៖ បើគិតពីរយៈពេល ដែល Floyd បានប្រកួតឈ្នះប៉ាក់គីអៅ ដោយពិន្ទុក្នុង MGM Grand Hotel រហូតមកទល់នឹងពេលនេះ គឺ មានចំនួន ២ ខែទៅហើយ ។ ហើយក្នុងរយៈមួយខែចុងក្រោយ Floyd មិនបានរំលឹករឿងអ្វីទាក់ទងនឹង ប៉ាក់គីអៅ នោះទេ ប៉ុន្ដកាលពីថ្ងៃពុធម្សិលមិញនេះ Floyd ស្រាប់តែចម្លែក ដោយបង្ហោះវីដេអូខ្លីមួយ លើបណ្ដាញសង្គមទំនាក់ទំនង Instagram របស់គាត់ ដោយរំលឹករឿងអតីកាលកន្លងទៅ នឹងការស្ដីបណ្ដោសប៉ាក់គីអៅ បន្ទាប់ពីប្រកួតចប់។
វីដេអូខ្លីមួយ ដែល Floyd បានបង្ហោះកាលពីថ្ងៃម្សិលមិញ ដោយសម្ដែងឡើងក្រោមរូបភាពស្ដីបណ្ដោស មិនសុខចិត្ដ នឹងទង្វើរបស់ប៉ាក់គីអៅ ថាកីឡាករ ឈ្នះកាលពីព្រឹត្ដិការណ៍ប្រកួតចុងក្រោយ គឺមិនយុតិធ៌មនោះទេ ព្រោះដោយសារ របួសស្មាទើប កីឡាករអាចយកឈ្នះបាន។
ក្នុងទិដ្ឋភាពវីដេអូនោះ Floyd បានឈរពីមុខរូបសំណាក់មួយ ដោយតាំងជា ប៉ាក់គីអៅ ហើយបញ្ចេញកំហឹង ជាមួយនឹងពាក្យសម្ដីស្ដីបណ្ដោសខ្លាំង និងប្រើអំពើហិង្សា ទះកំផ្លៀង លើរូបសំណាក់ដោយអះអាងពីភាពមិនអស់ចិត្ដនឹងការយកលេសរបស់កីឡាករ ក្រោយពីប្រកួត ថាមកពីរបួសស្មា។ Floyd បាននិយាយថា " Manny អ្នកបាននិយាយប្រាប់ទៅមនុស្សគ្រប់គ្នា ខ្ញុំឈ្នះដោយមិនត្រឹមត្រូវ ដែលបណ្ដាលមកពីបញ្ហារបួសដៃ...តើពិតជាត្រឹមត្រូវទេ?...និយាយមកកាន់ខ្ញុំមក ....ឈបកុហក់គេទៀតទៅ.."។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ boxingnews24.