បរទេស៖ ផ្លែម្រះ ជាបន្លែដ៏ពេញនិយមបំផុត នៅប្រទេសក្នុងតំបន់អាស៊ី ដែលត្រូវបានគេទទួលស្គាល់ថា ជាដំណាំដ៏ មានគុណប្រយោជន៍ចំពោះសុខភាព ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម ។ ដើម្បីជ្រាបច្បាស់ថា ផ្លែម្រះផ្ដល់អត្ថ ប្រយោជន៍អ្វីខ្លះដល់សុខភាពនោះ សូមអានអត្ថបទខាងក្រោមទាំងអស់គ្នា៖
១. កម្រិតជាតិស្ករ
ផ្លែម្រះ ឬទឹកម្រះមានផ្ទុកនូវជាតិគីមីម៉្យាងហៅថា Charantin អាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ដែលពិតជា មានផលប្រយោជន៍ណាស់ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ អ្នកគួរផឹកទឹកម្រះពេលព្រឹកមុននឹងបរិភោគអាហារ ។
២. បន្សុទ្ធឈាម
ការសិក្សាបានឲ្យដឹងថា ការបរិភោគផ្លែម្រះ អាចជួយបន្សុទ្ធជាតិពុលនៅក្នុងឈាម និងព្យាបាលជំងឺឈាមពពុះបាន ទៀតផង ។
៣. បង្ការរោគទល់លាមក
ជាតិសរសៃដ៏សម្បូរបែបនៅក្នុងផ្លែម្រះ អាចជួយការពារអ្នកពីរោគទល់លាមក និងជួយព្យាបាលជំងឺក្រពះ បានយ៉ាង មានប្រសិទ្ធភាព ។
៤. សម្រក់ទម្ងន់
ការជ្រើសរើសផ្លែម្រះ ជារបបអាហារ ពិតជាមានផលប្រយោជន៍ណាស់សម្រាប់សុខភាព ព្រោះវាអាចជួយរំញោចថ្លើម ឲ្យបញ្ចេញទឹកប្រមាត់ ដើម្បីរំលាយអាហារខ្លាញ់ ដែលជួយឲ្យអ្នកអាចស្រក់ទម្ងន់បាន ។
៥. ពង្រឹងប្រព័ន្ធភាពសុំា
ការផឹកទឹកម្រះ ជារៀងរាល់ព្រឹក អាចជួយឲ្យប្រព័ន្ធភាពសុំារឹងមាំ និងបង្កើនថាមពលដល់រាងកាយប្រឆាំង នឹងការបង្ករោគ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល