ព័ត៌មានអន្តរជាតិ ៖ យោងតាមព័ត៌មាន Channel News Asia បានឲ្យដឹងថា យន្តហោះមួយគ្រឿង ផ្ទុក សាក សព ចំនួន១៤៤ នាក់ ដែលបានស្លាប់ក្នុងគ្រោះថ្នាក់យន្តហោះ របស់ក្រុមហ៊ុន អាកាស ចររុស្ស៊ីមួយ ធ្លាក់នៅតំបន់ Sinai Peninsula ប្រទេសអេហ្ស៊ីបបានធ្វើដំណើរមកដល់អាកាសយាន្ត ដ្ឋាន Pulkovo ទីក្រុង Saint Petersburg របស់រុស្ស៊ីហើយ ដោយបានមកដល់ ក្រោយប៉ុន្មានម៉ោង បន្ទាប់ពីក្រុមអ្នកស៊ើបអង្កេត បានឲ្យដឹងថា យន្តហោះ បានផ្ទុះនៅលើអាកាស មុន ពេលវា បាន ធ្លាក់។
ក្រុមអ្នកស៊ើបអង្កេត មកពីប្រទេសជាច្រើនបានរួមគ្នា ក្នុង ការ ស៊ើបអង្កេតមួយដឹកនាំដោយ អេ ហ្ស៊ីប ដើម្បីកំណត់ អ្វីទៅដែលនាំឲ្យយន្តហោះ របស់ក្រុមហ៊ុនអាកាសចរ Kogalymaviaជើងហោះ ហើរ 9268 របស់ រុស្ស៊ីធ្លាក់ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ បានបណ្តោយឲ្យមនុស្ស ២២៤ នាក់ជិះ នៅលើនោះ ស្លាប់ ទាំងអស់ ខណៈធ្វើដំណើរចេញពីទីក្រុង Sharm el-Sheikh ឆ្ពោះទៅ កាន់ ទីក្រុង Saint Petersburg ជាទីក្រុងធំជាងគេ លំដាប់ទី២របស់រុស្ស៊ី។
សូមជំរាបថា ប្រអប់ខ្មៅនៃយន្តហោះ ត្រូវ បានរកឃើញហើយ ហើយថ្នាក់ដឹកនាំនៃបេសកម្ម មួយ របស់អ៊ីរ៉ង់ ដែលនឹងចូលរួមស៊ើបអង្កេត ក្រោម ការ ដឹកនាំរបស់អេហ្ស៊ីប បានឲ្យដឹងថា លទ្ធផល ចេញពីប្រអប់ខ្មៅ នឹងត្រូវបានបង្ហាញនៅប៉ុន្មានថ្ងៃខាងមុខ៕
- អាន ៖ សាកសព ជនរងគ្រោះ ស្លាប់ ក្រោយហេតុការណ៍ ធ្លាក់យន្តហោះ រុស្ស៊ី ត្រូវដឹក ទៅកាន់ មាតុប្រទេសវិញហើយ