CamNews

ព័ត៌មានអន្តរជាតិ 

បែកធ្លាយ លិខិតផ្លូវការ សេដ្ឋី អេហ្ស៊ីប កំពុងចរចារ ទិញដីកោះ អោយជនភៀសខ្លួន ខណៈសាទរ ពី UNHCR

ព័ត៌មានអន្តរជាតិ ៖ កំពូលមហាសេដ្ឋី ពីទឹកដី ប្រទេស អេហ្ស៊ីប ល្បីល្បាញកាលពីពេលកន្លងទៅ នេះពាក់ព័ន្ធនឹងការស្នើសុំ ទិញដីកោះ មហាសមុទ្រ Mediterranean ផ្តល់  ជូន ដល់ក្រុមជនអន្តោ ប្រវេសន៍ ពីតំបន់មជ្ឈឹមបូពាហ៍ បច្ចុប្បន្នភាព លោកបានគូសបញ្ជាក់ អោយ  ដឹង ពីទីតាំងសក្តានុ ពលច្បាស់លាស់ហើយ ខណៈកំពុងតែធ្វើការចរចារ ទៅលើការបញ្ជាទិញ ដីកោះឯកជន ២កន្លែង ក្នុងប្រទេសក្រិក ។


មានទ្រព្យសកម្មសរុប ប្រមាណ ៣ ពាន់លានដុល្លារ សហរដ្ឋអាមេរិក សេដ្ឋី Naguib Sawiris បាន កំណត់ទីតាំងសក្តានុពលនៃកោះទាំង ២ ដោយលើកឡើងថា ជាឱកាស  ដ៏ល្អ   សម្រាប់អភិវឌ្ឍន៍ គម្រោងមួយនេះ​ ។ "ពួកយើងបានធ្វើការទាក់ទង ជាមួយនឹងម្ចាស់ដីកោះ ដោយ បានស្តែងអោយ ឃើញពីចំណាប់អារម្មណ៍ ស្តីពីលទ្ធភាពក្នុងការចរចារ ជាមួយនឹងពួកគេ ។ ក្នុងករណី ដីកោះ​ ពិត ជាត្រូវបានបញ្ជាទិញ ពិតប្រាកដមែននោះ ដីកោះ ទាំងពីរកន្លែងនេះ នឹង  ត្រូវ   អនុលោមទៅតាម និតិកម្ម ប្រទេសក្រិក " ។


គួរបញ្ជាក់ថា កិច្ចព្រមព្រៀង នាថ្ងៃអនាគត ដ៏ខ្លីខាងមុខនេះ គឺ   នឹងត្រូវ  ពឹង ផ្អែក ទៅលើ សេចក្តី សម្រេចរបស់រដ្ឋាភិបាល ក្រុង Athens ស្តីពីលទ្ធភាពនៃការទទួលយកជនអន្តោប្រវេសន៍អតិបរិមា ដោយអនុលោមទៅតាមច្បាប់ប្រទេស ។ សេដ្ឋី ចិត្តសប្បុរស Sawiris   មានក្តីសង្ឃឹមយ៉ាងមុតមាំ ថា ក្រិក នឹងយកចិត្តទុកដាក់ជាខ្លាំងទៅលើដំណើរការរដ្ឋបាលដើម្បីឈានទៅដល់កិច្ចព្រមព្រៀង ផ្លូវការ នាំមកនូវ លំនៅស្ថាន ដីកោះ ដ៏ប្រសើរមួយ សម្រាប់ ក្រុមមនុស្ស ដែលជាជនភៀសខ្លួន ។

ស្ថិតនៅក្នុងវ័យ ៦១ ឆ្នាំ សេដ្ឋី Sawiris អះអាងអោយដឹងថា ឧត្តមស្នងការ អង្គការ សហប្រជាជាតិ ទទួលបន្ទុក ជនអន្តោប្រវេសន៍ UNHCR ក៏បានផ្តល់ជាសារវិជ្ជមាន   ធ្វើការ  សហការ ជាមួយនឹង គម្រោង ទិញដីកោះ សម្រាប់ជនអន្តោប្រវេសន៍ដូចគ្នា ខណៈគម្រោងមួយនេះ​ត្រូវការទុនវិនិយោគ ហោចណាស់ ១០០លានដុល្លារ ។ មិនត្រឹមតែប៉ុណ្ណោះ   សេដ្ឋី Sawiris ក៏  មាន  ផ្នត់គំនិត ក្នុងការ បង្កើតក្រុមហ៊ុន ភាគហ៊ុន​ ដោយចាប់ផ្តើម ពីមូលធនដើម ប្រមាណ  ១០០លានដុល្លារ ខណៈក្រុម ហ៊ុននេះផ្ទាល់ទទួលបន្ទុក ទៅលើ ប្រាក់បរិច្ចាក ។

ជុំវិញការស្នើសុំទិញកោះ សម្រាប់   ជន  អន្តោ  ប្រវេសន៍ ពីសំណាក់  លោកមហាសេដ្ឋីរូបនេះ រដ្ឋា ភិបាល ក្រិច និងអ៊ីតាលី មិនទាន់ធ្វើបទអត្ថាធិប្បាយណាមួយនៅឡើយទេ ។ គួរបញ្ជាក់ថា ដោយ សារ តែមាន វិវាទខាងផ្នែកនយោបាយ និងបង្កជាសង្គ្រាម កើត   មានឡើងនៅក្នុង បណ្តាប្រទេស នៅ ឯមជ្ឈិម បូពា៍ ក្នុងនោះមានស៊ីរី និង   លីប៊ី ជាដើម បានញុំាង  ឲ្យពលរដ្ឋរាប់ពាន់នាក់ បង្ខំចិត្ត ភៀសខ្លួន ពិសេសតាមផ្លូវទឹកដោយឆ្លង កាត់   សមុទ្រមេឌីទែរ៉ានេ ដែលពួកគេប្រឈមនឹង គ្រោះ ថ្នាក់ខ្លាំងណាស់ ដែលជនទាំងនោះមាន បំណង   ឆ្លងកាត់មកចូលក្នុងបណ្តាប្រទេសនៅអឺរ៉ុប ស៊ុំ ការច្រកកោនពីសេចក្តីស្លាប់នៅក្នុងរបស់ប្រទេសពួកគេ ៕

-អាន ៖ រង្គោះ រង្គើផ្លូវចិត្ត ព្រោះរូបភាព ក្មេងតូច ស្លាប់ផ្គាប់មុខ លើឆ្នេរសមុទ្រ សេដ្ឋី ចង់ទិញកោះមួយ


ប្រែសម្រួល ៖​ កុសល

ប្រភព ៖ អ័រតេ

 


Tags: Int news Breaking news World news Unt news Hot news Egypt ISIS