ព័ត៌មានអន្តរជាតិ ៖ ទូទស្សន៍ស៊ីអ៊ិនអ៊ិន បានផ្សព្វផ្សាយ ឲ្យដឹងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៥ថា លោក Naguib Sawiris ជាមហាសេដ្ឋីមួយរូប នៅ ក្នុង ប្រទេសអេហ្ស៊ីប មានបំណងចង់ ទិញកោះ មួយ នៅក្នុង ប្រទេសរបស់លោក ដើម្បីផ្តល់ការស្នាក់នៅប្រកប ដោយសុវត្ថិភាពដល់ ជនអន្តោ ប្រ វេសន៍ ដែលបាន ភៀសខ្លួនពីតំបន់នៅឯមជ្ឈិមបូព៌ា ។
លោក Naguib Sawiris បានប្រាប់ដល់ទូរទស្សន៍ ស៊ីអ៊ិនអ៊ិន កាលពីថ្ងៃសុក្រថា នៅក្រិច និងអ៊ីតា លី មានកោះចំនួន១២កន្លែង ដែលស្ថិតក្នុងស្ថានភាពទំនេរច្រើន ដែលអាចផ្តល់ការស្នាក់នៅ ពល រដ្ឋពី ១០០ដល់២០០ពាន់នាក់បាន ដែលនេះគំនិតមួយ ដ៏ប្រសើរបំផុត ។ វាជារឿងល្អណាស់ បើ សិន ជាជនអន្តោប្រវេសន៍មានកន្លែងស្នាក់នៅដ៏សមគួរនោះ។
លោកបានប្រាប់ដល់ស៊ីអ៊ិនអ៊ិនថា "វាជាដំណោះស្រាយដ៏សាមញ្ញបំផុត" ។ "ពួកគេលក់ កោះមក ឲ្យ ខ្ញុំ ហើយខ្ញុំនឹងបង្កើតឲ្យមានជំរុំស្នាក់នៅដល់ពលរដ្ឋទាំងនោះ ។ ខ្ញុំនឹងបង្កើតកំពង់ផែតូចមួយ ឬក៏នាវា ដើម្បីដឹកអ្នកទាំងនោះឆ្លងទៅរស់នៅទីនោះ ។ ខ្ញុំនឹងសាងសង់ផ្ទះ សម្រាប់ ពលរដ្ឋទាំង នោះ ដោយផ្តល់ កម្មសិទ្ធិដល់ ពួកគេ ក្នុងនោះក៏មានសាលារៀន មន្ទីរ ពេទ្យ សាកលវិទ្យាល័យ និងសណ្ឋាគារមួយផង ដែរ" ។
លោក Sawiris ដែលជានាយកប្រតិបត្តិក្រុមហ៊ុនទូរគមនាគមន៍ Orascom TMTបានថ្លែងថា ពល រដ្ឋនឹង មានសេរីភាព ដើម្បីវិលទៅស្រុកកំណើតរបស់ពួកគេគ្រប់ពេល ឬក៏រស់នៅលើកោះនោះ។
ជុំវិញការស្នើសុំទិញកោះ សម្រាប់ ជន អន្តោ ប្រវេសន៍ ពីសំណាក់ លោកមហាសេដ្ឋីរូបនេះ រដ្ឋា ភិបាល ក្រិច និងអ៊ីតាលី មិនទាន់ធ្វើបទអត្ថាធិប្បាយណាមួយនៅឡើយទេ ។ គួរបញ្ជាក់ថា ដោយ សារ តែមាន វិវាទខាងផ្នែកនយោបាយ និងបង្កជាសង្គ្រាម កើត មានឡើងនៅក្នុង បណ្តាប្រទេស នៅ ឯមជ្ឈិម បូពា៍ ក្នុងនោះមានស៊ីរី និង លីប៊ី ជាដើម បានញុំាង ឲ្យពលរដ្ឋរាប់ពាន់នាក់ បង្ខំចិត្ត ភៀសខ្លួន ពិសេសតាមផ្លូវទឹកដោយឆ្លង កាត់ សមុទ្រមេឌីទែរ៉ានេ ដែលពួកគេប្រឈមនឹង គ្រោះ ថ្នាក់ខ្លាំងណាស់ ដែលជនទាំងនោះមាន បំណង ឆ្លងកាត់មកចូលក្នុងបណ្តាប្រទេសនៅអឺរ៉ុប ស៊ុំ ការច្រកកោនពីសេចក្តីស្លាប់នៅក្នុងរបស់ប្រទេសពួកគេ ៕
- អាន ៖ "មិនចង់ទេ តែជាគ្រោះកាច គេរបូតពីដៃខ្ញុំ" ដំណើររឿង រន្ធត់ សព ក្មេងតូច វ័យ ៣ឆ្នាំ
- អាន ៖ សពក្មេងតូច លង់ទឹក ទើរលើឆ្នេរ ផ្ទុះក្តីអាសូរ មួយទ្វីបលោក ដាក់បន្ទុក ស្តីអោយខ្លាំង ពួក ISIS
ប្រភព ៖ ស៊ីអិនអិន