ព័ត៌មានអន្តរជាតិ ៖ មេដឹកនាំក្រុមឧទ្ទាម ISIS មានមូលដ្ឋាននៅក្នុង ប្រទេស ស៊ីរី ដែលជាមេខ្លោង ផ្សំគំនិតដោយផ្ទាល់ ពីការវាយប្រហារភារវកម្ម កក្រើកទីក្រុងប៉ារីស ប្រទេស បារាំង បានស្លាប់បាត់ បង់ជីវិតបាត់ទៅហើយ ក្រោយការវាយប្រហារផ្លូវអាកាស ពីសំណាក់ទ័ពចម្រុះ ដឹកមុខដោយសហ រដ្ឋអាមេរិក នេះបើយោងតាមការគូសបញ្ជាក់ ពីមន្ទីរបច្ចកោណ អំឡុងថ្ងៃអង្គារ កន្លងទៅនេះ ។
វរសេនីយ៍ឯកលោក Steve Warren អ្នកនាំពាក្យអោយប្រតិបត្តិការយោធា សហរដ្ឋអាមេរិក ប្រឆាំង ISIS គូសបញ្ជាក់នៅលើគណនី ទ្វីតធើ របស់លោកអោយដឹងថា មេខ្លោង ផ្សំគំនិតដោយផ្ទាល់ ទៅ លើការវាយប្រហារភារវកម្ម កក្រើកទីក្រុងប៉ារីស ប្រទេស បារាំង Abdelhamid Abaaoud ត្រូវបាន សម្លាប់ស្លាប់បាត់ហើយ តាមរយៈការវាយប្រហារ ផ្លូវអាកាស អំឡុងថ្ងៃទី ២៤ ធ្នូ កន្លងទៅ ។
Abdelhamid Abaaoud គឺជាមេខ្លោងផ្សំគំនិត វាយប្រហារ ប្រឆាំងលោកខាងលិច ដូច្នេះហើយទើប សហរដ្ឋអាមេរិក ប្តេជ្ញាចិត្ត រួបរួមជាមួយនឹងកងកម្លាំងចម្រុះ សម្លាប់ អោយខានតែបាន មេដឹកនាំ ISIS រូបណាដែលជាអ្នកពូកែផ្សំគំនិត គិតចង់វាយប្រហារ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន លោក Warren បន្តអោយដឹងថា ល្គិកណា ក្រុមឧទ្ទាម ISIS នៅតែ មាន ផែនការផ្ទៃក្នុង គ្រោងនឹង បើក ការ វាយប្រហារ យោធាសហរដ្ឋអាមេរិក នឹងនៅតែបន្តប្រមាញ់ សម្លាប់ក្រុមឧទ្ទាមភារវកម្ម ពិភពលោកមួយក្រុមនេះ អោយខានតែបាន ។ គិតត្រឹមរយៈ ពេលមួយខែ ពេញ ខែធ្នូ ឆ្នាំ ២០១៥ មន្ទីរបច្ចកោណ សហរដ្ឋអាមេរិកអោយដឹងថា ក្រុមកងកម្លាំង ចម្រុះដឹកមុខដោយសហរដ្ឋអាមេរិក បានសម្លាប់ មេដឹកនាំ ISIS បាន ១០ រូបហើយ ។
- អាន ៖ ភារវកម្ម កក្រើកក្រុង ប៉ារីស ជាទង្វើ បង្កសង្គ្រាមរបស់ក្រុម ISIS
គួរបញ្ជាក់ថា អំឡុងថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ កម្លាំងរក្សាសន្តិសុខ ប្រទេស អ៊ីរ៉ាក់ បានប្រកាសភាព ជោគជ័យរបស់ខ្លួន ទៅ លើ ជ័យជំនះឈ្នះ ISIS វាយ ដណ្តើម និង គ្រប់គ្រងបានត្រលប់មកវិញ ទីក្រុង Ramadi ខេត្ត Anbar ភាគខាងលិចប្រទេស៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ