ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតីបារាំង លោក Francois Hollande បានប្រកាសជាផ្លូវការថា ការ ប្រហារនៅកណ្ដាល ទី ក្រុងប៉ារីស គឺជាទង្វើរបស់ក្រុម ISIS ហើយថែមទាំង បាន ហៅ ការវាប្រហារ នេះថា «ជាទង្វើនៃសង្រ្គាម» នេះបើ យោងតាមការចេញផ្សាយរបស់ ប៊ីប៊ីស៊ី និង ស៊ីអិនអិន នៅមុន នេះបន្ដិច ។
គួរបញ្ជាក់ថា រយៈពេល ៤៨ ម៉ោង ចុងក្រោយនេះ បណ្តា សារព័ត៌មាន បណ្តា ប្រជាពលរដ្ឋមកពី ជុំវិញ ពិភពលោក ក៏ដូចជា បណ្តាមេដឹកនាំ ប្រទេស មហា អំ ណាចពិភព លោក មួយចំនួនផ្សេង ទៀត ទាំងអស់គ្នា ពិតជាមានភាពភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំង ពាក់ព័ន្ធនឹង ការ វាយប្រហារ ភារវ កម្ម ៥ កន្លែងព្រមៗគ្នា កក្រើកទីក្រុងប៉ារីស ប្រទេស បារាំង ។ ភ្លាមៗ ប្រធានាធិតបី ប្រ ទេសបារាំង លោក Francois Hollande ប្រកាសចាត់ប្រទេសចូលក្នុងសភាពមានអាសន្នជាបន្ទាន់ខណៈប្រកាស បិទព្រំប្រទល់ ដែនទាំងអស់មិនត្រឹមតែប៉ុណ្ណោះមេដឹកនាំពិភពលោកបានធ្វើការថ្កោលទោសទៅលើ ការវាយ ប្រហារលើកនេះ ថាជា ឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ ៕
គួរបញ្ជាក់ផងដែរថា មានករណីបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែក នៅកន្លែងសាលប្រគុំតន្រ្តី Bataclan ព្រមទាំង ភោជនីយដ្ឋាន, ក្លឹបកម្សាន្ត និង កន្លែងជាច្រើនជុំវិញទីក្រុងប៉ារីស ដែលមកដល់ពេលនេះ មានមនុស្សស្លាប់ចំនួន ១២៨នាក់ និងរបួស ៩៩នាក់៕
- អាន ៖ ISIS ប្រើ AK47 សម្លាប់ មនុស្ស រង្គាល នៅភោជនីយដ្ឋាន ខ្មែរ កណ្តាលក្រុង ប៉ារីស (មានវីដេអូ)
- អាន ៖ ក្តៅៗ ៖ ភារវកម្ម កក្រើក ក្រុងប៉ារីស ៥ កន្លែង ព្រមៗគ្នា សម្លាប់មនុស្ស ហោចណាស់ ១៤០នាក់
ប្រភព ៖ ប៊ីប៊ីស៊ី