CamNews

កីឡា 

កិច្ចសម្ភាសន៍ជាមួយ Floyd ផ្ទាល់លើសេចក្ដីសម្រេច ថាប្រកួត ជាមួយ Amir Khan

ព័ត៌មានកីឡា៖​ រហូតមកទល់នឹងពេលនេះ​ នៅមិនទាន់ដឹងច្បាស់នៅឡើយទេថា ដៃគូរបន្ទាប់ដែលនឹង​ ឡើង​​លើសង្វៀនប្រយុទ្ធប្រឈមមុខជាមួយ Floyd ជានរណាឲ្យប្រាកដ ។ ទន្ទឹមគ្នានោះផងដែរ ក៏មាន​ការបែកធ្លាយរឿងមួយថា Floyd នឹងជ្រើសរើសដៃគូរប្រកួតរបស់គាត់ក្រោយ គឺ កីឡាករ Amir Khan នៅថ្ងៃទី ១២ ខែកញ្ញា ខាងមុខនេះ ប៉ុន្ដែកីឡាករ​បានទទួច បដិសេធច្រានចោលទាំងស្រុងថា វាមិនមែនជាការពិតនោះទេ ដែលគាត់ ត្រូវ​ទៅប្រកួតជាមួយ កីឡាករម្នាក់នោះ។ 

Floyd Mayweather Jr. បានស្រែកក្ដែង ប្រាប់អ្នកសារព័ត៌មានថា កីឡាករមិនយល់ព្រមប្រកួតជាមួយ​  Amir Khan នោះទេ។ ហើយម្យ៉ាងវិញទៀត គាត់ក៏គ្មានគម្រោងនឹងប្រកួតជាកីឡាករម្នាក់ហ្នឹងផងដែរ ពីព្រោះគាត់យល់ថា ព្រឹត្ដិការណ៍រវាងគាត់នឹង Amir Khan មិនមែនជា ក្ដីបំណងប្រាថ្នារបស់ប្រិយមិត្ដ ដែល​​ចង់ទស្សនាការប្រកួតរបស់គាត់នោះទេ។ 

រហូតមកទល់ពេលនេះ Floyd នៅមិនទាន់កំណត់ការប្រកួតមួយណាឲ្យប្រាកដនៅឡើយនោះទេ ខណៈ​ដែល​មានកីឡាករជាច្រើន កំពុងតែសង្គ្រៀតជើងធ្មេញ ត្រៀមកណ្ដាប់ដៃបំបាក់អំនួតដ៏ក្អេងក្អេងកីឡាករ​ម្នាក់នេះ។ ប៉ុន្ដែស្របនឹងដំណឹងថ្មីៗនេះ Floyd បានទៅស្នើឲ្យកីឡាករ De La Hoya ប្រកួតជាមួយខ្លួន ប៉ុន្តែ​ត្រូវកីឡាករ រូបនោះ​បដិសេធ ដោយសារកីឡាករ បានចូលនិវត្ដន៏ទៅហើយ​។ ក្រៅ​ពី De La Hoya​ ទៅ នៅមានកីឡាករម្នាក់ទៀត​ដែល ត្រូវបានសង្ស័យថា Floyd នឹងជ្រើសរើស ជាគូរប្រកួតរបស់គេ​ គឺ​កីឡាករ Marcos Maidana ដែលធ្លាប់ប្រកួត Floyd ពីរដងរួចទៅហើយ កាលពីឆ្នាំ ២០១៤ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ boxingnews24


Tags: boxing news Manny Pacquiao Floyd