រូបភាព Galaxy S6 edge Plus កំពុងតែបង្ហាញខ្លួនកាន់តែច្រើនឡើងៗក្នុងបណ្ដាញសារព័ត៌
មានបន្ទាប់ពីមានព័ត៌មានថា ក្រុមហ៊ុន Samsung បានចុះឈ្មោះកម្មសិទ្ធិបញ្ហាសម្រាប់ទូរស័ព្ទ
នេះ។
ឯកសារដែលត្រូវបានគណកម្មការម៉ាកយីហោ និងកម្មសិទ្ធិបញ្ហាអាមេរិកប្រកាស បានបង្ហាញ
ថា Samsung បានដាក់ពាក្យសុំកាន់កាប់ឈ្មោះ S6 edge Plus នៅអាមេរិក កាលពីថ្ងៃទី ២៦
មិថុនា ហើយត្រូវបានបានសិទ្ធិ កាលពីថ្ងៃទី ៣០មិថុនាកន្លងទៅ។
ទំព័រ OnLeaks បានឱ្យដឹងថា ផលិតផលនេះ មានអេក្រង់ ៥,៥អ៊ិន្ឈ ទំហំ ១៥៤,៤៥ x ៧៥,៨ x
៦,៨៥ ប្រើឈីប Snapdragon 808 ដូចទៅនឹង LG G4។ ទំហំអេក្រង់នេះ ស្ថិតនៅក្នុងប្រភេទ
កណ្ដាល បើធៀបនឹង Galaxy S6 Edge (៥,១ អ៊ិន្ឈ) និង Galaxy Note 5 (អេក្រង់ ៥,៩អ៊ិន្ឈ
ដែលនឹងចេខញលក់នាខែសីហាខាងមុខ)។
OnLeaks ក៏បានបញ្ចេញរូបថតមួយចំនួន ដែលត្រូវគេអះអាងថា ជារបស់ Galaxy S6 edge
Plus ដែលអមជាមួយ Galaxy S6 edge ដើម្បីងាយស្រួលក្នុងការប្រៀបធៀបអំពីទំហំនៃផលិត
ផលថ្មី។
បច្ចុប្បន្ន គេមិនទាន់ដឹងថា Samsung នឹងឧទ្ទេសនាមស្មាតហ្វូននេះនៅពេលណានៅឡើយ
ប៉ុន្តែមានយោបល់ជាច្រើនគិតថា អតិថិជននឹងមានជម្រើសរើស ដោយសារថា នឹងមានម៉ូដែល
ទូរស័ព្ទជាច្រើនទៀត មកពីក្រុមហ៊ុននេះ។
គេហទំព័រសារព័ត៌មានមួយចំនួន អះអាងថា ក្រុមហ៊ុន Samsung នឹងបញ្ចេញ Galaxy Note 5
ឆាប់ជាងឆ្នាំមុនៗ ដោយវានឹងមិនត្រូវបានប្រកាសក្នុងព្រឹត្តិការណ៍ពិព័រណ៍ IFA នៅ Berlin
អាល្លឺម៉ង់ នាដើមខែកញ្ញាដូចមុននោះទេ។ ប្រកាសនេះគឺដើម្បីបញ្ចៀសពីឥទ្ធិពលរបស់ព្រឹត្តិ
ការណ៍ iPhone 6S ដែលអាចត្រូវបាន Apple ប្រកាសបង្ហាញក្នុងខែកញ្ញា។ ជំនួសមកវិញ
Galaxy Note 5 នឹងត្រូវបានឧទ្ទេសនាមក្នុងព្រឹត្តិការណ៍ដោយឡែកមួយនាខែពាក់កណ្ដាលខែ
សីហា។
ខាងក្រោមនេះគឺជារូបភាពមួយចំនួន នៃស្មាតហ្វូន Galaxy S6 edge Plus ៖
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Phandroid