CamNews

សុខភាព 

ដឹងអត់ហ្នឹង!! ហេតុអ្វីអំបិលជួយ បង្កើតរសជាតិឆ្ងាញ់ពិសា?

(ចំណេះដឹង)៖ គេមិនអាចបរិភោគអំបិលតែមួយមុខបានទេ ប៉ុន្តែវាជាសារធាតុផ្សំយ៉ាងសំខាន់ នៅក្នុងគ្រឿងផ្សំរបស់មុខម្ហូប។ ជាក់ស្តែងអំបិលជាគ្រឿងបង្កើនរសជាតិចំណីអាហារ គឺវាជួយ ដាស់កន្ទួលតូចៗ លើអណ្តាត ដោយធ្វើយ៉ាងណាឲ្យយើងចាប់យក រសជាតិទាំងឡាយនៃអាហារ ។ តាមពិតកន្ទួលតូចនីមួយៗមានអានុភាពអាចទទួលដឹង ឬចាប់យករសជាតិច្រើនមុខ(ប្រៃ និងផ្អែម ល្វីង និងជូរ ប្រៃ ផ្អែមនិងល្វីង....) ។

ប៉ុន្តែបើសិនរសជាតិមិនមាន បរិមាណគ្រប់គ្រាន់ កន្ទួលតូចៗលើអណ្តាតមិនអាចឲ្យដឹងពីរសជាតិបានទេ ។ ហេតុនេះហើយមាន អាហារខ្លះ ត្រូវយើងមានអារម្មណ៍ដឹងថាសាប ។ ទោះជាយ៉ាងណាក៏ដោយ កន្ទួលតូចៗនៅលើអណ្តាតអាចទទួលរសជាតិច្រើនយ៉ាង ឬគ្រប់យ៉ាង (ដូចជាផ្អែម ជូរ និងល្វីង) សូម្បីតែរសជាតិ ខ្លះមានបរិមាណតិចតួចក៏ដោយ ។ ប្រសិនបើរសជាតិមួយក្នុងចំណោម រសជាតិទាំងអស់ (ដូចជាស្ករ) ត្រូវបានប្រមូលផ្តុំ គ្រប់គ្រាន់ សម្រាប់ដាស់តឿន កន្ទួលតូចៗ លើអណ្តាតរសជាតិឯទៀត (ជូរ និងល្វីង) ត្រូវបានដឹងរសជាតិដោយការធុំក្លិន។ នៅពេលនោះ ហើយដែលអំបិលចូលទៅកាន់តួនាទី ។

អ្នកគិតដល់រឿងអ្នកបរិភោគស៊ុតស្ងោរឆ្អិន ។ តាមធម្មតាវាមានរសជាតិសាប គឺមកពីការប្រមូលផ្តុំ នៃរសជាតិ ស៊ុតមានតិចពេកមិនអាច ត្រូវរកឃើញបាន។ ដោយដាក់អំបិលលើស៊ុត ការទទួលដឹងរបស់កន្ទួលតូចៗ លើអណ្តាតមានការកើនឡើង ។ ម៉្យាងទៀត៩០% នៃកន្ទួលតូចៗឆាប់ទទួលអារម្មណ៍ជាមួយអំបិល ៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: healthy tips