ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា លើកឡើងអោយដឹងថា បើទោះជាមានជ័យជំនះក្នុងការវាយប្រហារប្រឆាំង ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS នៅក្នុង ប្រទេសស៊ីរី និង អ៊ីរ៉ាក់ យ៉ាងណាក៏ដោយចុះ ក៏ក្រុមនេះ នៅតែជាការគម្រាមគំហែងដដែល ។
ខណៈក្រុមឧទ្ទាម បាត់បង់ឥទ្ធិពលនៅក្នុងតំបន់ តែមានសញ្ញាណ ឲ្យដឹងថា ក្រុមនេះកំពុងតែផ្លាស់ ប្តូរការវាយប្រហារទៅក្រៅប្រទេសវិញម្តង លោក អូបាម៉ា បន្ថែម ។ លោកបន្តឲ្យដឹងថា លទ្ធភាព ក្នុងការវាយប្រហារតែឯកឯង ក៏ដូចជា កោសិកា ISIS ក្នុងការវាយប្រហារសម្លាប់មនុស្សនោះ គឺ មានពិត ខណៈ លោក អូបាម៉ា បន្តឲ្យដឹងថា បណ្តាញ ISIS នៅអាមេរិក គឺ នៅសកម្មនៅឡើយ ។
គួរបញ្ជាក់ថា ប្រធានាធិបតីជិតផុតអាណត្តិ អាមេរិក លោក អូបាម៉ា រូបនេះ បានផ្តល់នូវព័ត៌មាន update ទៅកាន់ក្រុមអ្នកយកព័ត៌មាន ក្រោយពីកិច្ចប្រជុំ នៅមន្ទីរបច្ចកោណ សហរដ្ឋអាមេរិក ។ ដាច់ដោយឡែកពីគ្នានោះ លោក អូបាម៉ា បានបដិសេធជាដាច់ខាត ថាអាមេរិក បានបង់ប្រាក់ រំលោះ ប្រមាណ ៤០០លានដុល្លារ ទៅកាន់ប្រទេសអ៊ីរ៉ង់ ក្នុងការរំលោះនូវទណ្ឌិតអាមេរិក អំឡុង ខែមករាកន្លងទៅនេះ។
ថ្លែងសុន្ទរកថាក្តែងៗ បន្ទាប់ពីកិច្ចប្រជុំជាមួយនឹង មន្រ្តីយោធាជាន់ខ្ពស់ ក៏ដូចជា ជាមួយនឹងមន្រ្តី សន្តិសុខជាតិ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ លោក អូបាម៉ា គូសបញ្ជាក់ឲ្យដឹងថា ឥទ្ធិពល ISIS ចុះខ្សោយហើយ តែនៅតែមានការគម្រាមគំហែង ខណៈ ISIS មិនព្រមចុះចាញ់នោះទេ ៕
- អាន ៖ ISIS ជួបទុក្ខធំ ដង្ហែសពបងធំ យកទៅធ្វើបុណ្យ ក្រោយអេហ្ស៊ីប លេងធម៌ក្តៅ វាយប្រហារ សម្លាប់
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី