យានយន្ដ៖ ក្រុមហ៊ុន Honda ដូចអ្វីដែលធ្លាប់បានបង្ហាញជាញឹកញយមកហើយ ពីផលិតផល ដែលមានការគាំទ្រខ្ពស់ មិនថាផ្នែកនៃផលិតអ្វីឡើយ ជាពិសេស ទម្រង់ ម៉ូតូតែម្ដង។ គ្រប់បណ្ដាម៉ូដែល ផលិតផល ម៉ូតូ មិនថាប្រភេទម៉ូតូធំ ម៉ូតូអត់លេខ និង ជាប្រភេទម៉ូតូខ្នាតតូចនោះទេ ក្រុមហ៊ុន បានបម្រើអតិថិជនរបស់ខ្លួន បានល្អឥតខ្ចោះ យ៉ាងណាមិញដូចជា ម៉ូដែល Honda PCX នេះជាដើម ដែលក្រុមហ៊ុន បានរៀបចំខ្លួចរួចជាស្រេច នៅស៊េរីថ្មី គឺ Honda PCX150 ស៊េរីឆ្នាំ 2015 ។
Honda PCX150 ស៊េរីឆ្នាំ 2015 បានប្រកាសខ្លួនលើទីផ្សារអនឡាញ ជាផ្លូវការហើយ ជាមួយនឹងគម្រោងរូបរាងដ៏ទាន់សម័យ ស្រស់សង្ហា និងសមាសភាព ដ៏ហាប់ មាំ ដែលជាទីទំនុកចិត្ដ កក់ក្ដៅបំផុត សម្រាប់អ្នកដំណើរ។ ក្រៅពីរូបរាងដ៏ ទាក់ទាញ នឹងទាន់សម័យទៅ ស៊េរីថ្មីគ្រឿងនេះ បានកាន់តែបន្ថែម មកជាមួយ នឹងគុណភាពកម្លាំងម៉ាស៊ីន កាន់តែល្អប្រើប្រាស់ ថែមទៀតផង ។
សមាសភាពកម្លាំងម៉ាស៊ីន ម៉ូដែលនេះ ប្រើកម្លាំង ម៉ាស៊ីន ១៥៣ សេសេ ប្រើស៊ឺប៉ាប់ ៤ ដើម ដំណាក់កាលប៊ីស្ដុង ៤ តង់ ដែលមាននាទីសំខាន់បំផុត ជួយឲ្យកម្លាំងម៉ាស៊ីនកាន់តែខ្លាំង និង សន្ទុះ។ ចំណែកសមាសភាពស៊ីសាំង ស៊េរីថ្មីនេះ ប្រើប្រាស់ថាមពលសាំង ៤៣ គ.ម/លីត ហើយតម្លៃវិញគឺ ៣៥០០ ដុល្លារ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Honda