តើអ្នកមានធ្លាប់ ប្រើដុំទឹកកក ដាក់នៅលើផ្ទៃមុខរបស់អ្នកដែរទេ? ប្រសិនបើអ្នកឆ្ងល់ថាហេតុអី្វចាំ បាច់ធ្វើដូចនេះ នោះអ្នកត្រូវតែធ្វើការស្វែងយល់នូវអត្ថប្រយោជន៍របស់ពួកវា។ ដុំទឹកកក អាចត្រូវបាន គេប្រើ សម្រាប់ជួយដល់ការលើកសម្រស់បានជាច្រើនយ៉ាង។ អ្នកអាចបន្តអាន ចំណុចខាងក្រោមនេះ ដើម្បីស្វែងយល់ពីអត្ថប្រយោជន៍របស់វាឲ្យបាន កាន់តែច្បាស់។
១. វាបង្កើនដល់ចរន្តឈាមរត់
ប្រសិនបើអ្នកយកវាមកត្រដុសនៅលើផ្ទៃមុខ នោះវានឹងអាចបង្កើនដល់ចរន្តឈាមរត់របស់អ្នក។ ជាលទ្ធផលនោះ គឺវាមានប្រសិទ្ធភាពក្នុងការ បង្ការដល់សញ្ញាធម្មតានៃភាពចាស់មុនវ័យ។ អ្នកអាច យកដុំទឹកកក មកជូត និង ត្រដុសថ្នមៗនៅលើមុខក្នុងយៈពេល ១នាទី នោះវានឹងធ្វើឲ្យផ្ទៃ មុខរបស់អ្នកភ្លឺថ្លាតាមបែបធម្មជាតិជាមិនខានឡើយ ។ អ្នកអាចធ្វើដូចនេះ ឲ្យបាន២ដង ក្នុងមួយ សប្តាហ៍ ។
២. វាជួយកំចាត់មុននៅលើផ្ទៃមុខ
ការយកដុំទឹកកក មកត្រដុសជូតថ្នមៗ នៅលើផ្ទៃមុខនៃតំបន់ដែលត្រូវបានរងគ្រោះដោយសារមុន គឺវា អាចកាត់បន្ថយបាននូវ ស្ថានភាពអាក្រក់របស់មុន។ វាគប្បីត្រូវបានធ្វើ ឲ្យបានជាបន្តបន្ទាប់។ យកដុំ ទឹកកក មកត្រដុសលើពួកវា ឲ្យបាន១ ឬ ២នាទី។ ប្រសិនបើតំបន់នោះហាក់មានសភាពស្ពឹក នោះអ្នកត្រូវសម្រាក ១នាទីសិន និង បន្ទាប់មកចាប់ផ្តើមធ្វើវាម្តងទៀត។ ការប្រើនូវវិធីនេះ គឺអាចជួយ កំចាត់មុន ក្នុងកម្រិតស្រាលបានត្រឹម តែរយៈពេល ២ថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែអ្នកត្រូវចងចាំថា ស្បែករបស់អ្នក គឺអាចទទូលយកវា បានមុនពេលដែល អ្នកសម្រេចជ្រើសរើសនូវវិធីនេះ មកអនុវត្តន៍។
៣. វាជួយសម្រាលដល់ការរលាកដោយសារ កម្តៅថ្ងៃ
ដុំទឹកកក អាចជួយសម្រាលដល់ស្ថានភាពនៃការរលាកនឹង កម្តៅថ្ងៃ។ ដាក់ដុំទឹកកក ពីរ ឬ បីដុំនៅក្នុងក្រណាត់ និង យកវាមកជូតនៅតំបន់ដែលបានរងគ្រោះ។ ធ្វើដូចនេះ ឲ្យបាន ២ ទៅ ៣ដង។ វាអាចជួយសម្រាលដល់ ការរមាស់ដែលបណ្តាលមកពីស្ថានភាពនេះ ។
៤. វាអាចប្រើបាន មុនពេលអ្នកលាបគ្រឿងសម្អាង
អ្នកមិនចាំបាច់មានការភ្ញាក់ផ្អើលទេ នៅពេលអ្នកបានលឺដូចនេះ។ ដុំទឹកកក ប្រសិនបើត្រូវបានគេប្រើ វាមកត្រដុសនៅលើផ្ទៃមុខ មុនពេលអ្នកចាប់ផ្តើមលាបគ្រឿងសម្អាង គឺអាចជួយឲ្យពួកវាជាប់បានយូរ ។
៥. វាជួយសម្រាលដល់ស្ថានភាពនៃការហើមប៉ោងត្របកភ្នែក
តើអ្នកមានធ្លាប់រងគ្រោះ ពីស្ថានភាពនៃអាការៈហើមប៉ោងត្របកភ្នែកដែរឬទេ? ដាក់ដុំទឹកកក មួយចំនួន នៅក្នុងក្រណាត់ទន់មួយ រួចដាក់វានៅក្រោមភ្នែករបស់អ្នក។ វិធីនេះ គឺអាចជួយសម្រាលនូវ ភាពហើមប៉ោងបាន។ ដុំទឹកកក ក៏អាចជួយសម្រាលដល់ភាពនឿយហត់របស់គ្រាប់ភ្នែក ហើយវាក៏ត្រូវ បានគេប្រើសម្រាប់ បញ្ហានៃរោគសញ្ញានៃការស្ងួតគ្រាប់ភ្នែកបានផងដែរ។
៦. វាអាចត្រូវបានគេប្រើជាម៉ាស់ត្រជាក់បិតមុខ
តើអ្នកមានធ្លាប់ប្រើ ម៉ាស់កកត្រជាក់បិតមុខដែរឬទេ? ធ្វើការលាយចូលគ្នារវាង ទឹកត្រសក់ និង ទឹកផ្កាកូឡាប។ បន្ទាប់មកដាក់វាក្លាសេឲ្យកក រួចយកវាចេញមកក្រៅ និង ដាក់វាស្អំនៅលើផ្ទៃមុខ របស់អ្នក។ ម៉ាសកកត្រជាក់នេះ អាចជួយកាត់បន្ថយនូវស្នាមជាំ និង ជ្រាវជ្រួញនៅលើស្បែកមុខរបស់ អ្នកបាន។ ហើយវាក៏អាចជួយធ្វើ ឲ្យស្បែកមុខអ្នកធ្វើថ្លាជាងមុន តាមបែបធម្មជាតិផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង