ក្រុមហ៊ុន apple ដែលមានភាពល្បីល្បាញជាមួយ iPhone នឹងផលិតផល apple មួយចំនួនទៀតដូចជា iPad, iPod, Macbook ជាដើម បាបបង្ហើបព័ត៌មានថាខ្លួនបាននឹងកំពុងតែត្រៀមផលិតនូវ iPhone ជំនាន់ថ្មីមួយទៀត បន្ថែមពី iPhone 5 គឺ iPhnoe Nano នឹងទំហំតូចជាង iPhone 4 សព្វថ្ងៃពាក់កណ្តាល ឬ 1/3 នៃ iPhone 4 ដើម្បីធ្វើការប្រគួតប្រជែងជាមួមនឹង Google Android។
មិនត្រឹមតែ មានទំហំតូចជាង iPhone 4 តំលៃរបស់ iPhone ថ្មីនេះនឹងមានតំលៃថោកជា ផងដែរគឺប្រហែលជាពាក់កណ្តាល។ ប៉ុន្តែមិនទាន់មានឯកសារ ច្បាស់ លាស់ណាពី ក្រុមហ៊ុន apple អំពី iPhone Nano នេះនៅឡើទេ តែមជ្ឈដ្ឋានទូទៅសង្ឃឹមថា iPhone Nano នឹងចេញដំណាលគ្នាជាមួយ iPhone 5 នៅក្នុងរដូវក្តៅខាងមុខនេះ។