CamNews

ព័ត៌មានអន្តរជាតិ 

សាហាវ ៖ ចាក់សម្លាប់ មនុស្សរង្គាល ដល់ទៅ ៧ រូប នៅក្នុងមន្ទីរពេទ្យ

ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ដៃប្រដាប់ដោយកាំបិត បានសម្លាប់មនុស្សរង្គាល ដល់  ទៅ ៧ នាក់ នៅ ឯមន្ទីរពេទ្យមួយកន្លែង មានទីតាំងស្ថិតនៅភាគខាងកើត ឆៀងខាងជើង ប្រទេសចិន នេះបើតាមសេច ក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ។


បន្ថែមពីលើនេះ ប្រភពសារព័ត៌មានពីប៊ីប៊ីស៊ី បន្តអោយដឹងថា ហេតុ  ការណ៍វាយ   ប្រហារដ៏គ្រោះថ្នាក់ មួយនេះ បានកើតឡើង អំឡុងថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះនៅឯរមណីយដ្ឋានល្បីមួយកន្លែងនៃទីក្រុង Beidaihe ។ យោងតាមសេចក្តីរាយការណ៍អះអាងអោយដឹងថា បុរសជាជនដៃដល់ វ័យ ២៧ ឆ្នាំរូបនេះ ត្រូវបានគេមានជំនឿជាក់ ថាគាត់ មានជម្ងឺរោគចិត្ត ដោយនៅក្នុងនោះ ជនដៃដល់ ត្រូវបានអាជ្ញាធរប្រ ចាំតំបន់ធ្វើការចាប់ឃាត់ខ្លួន បានភ្លាមៗនៅកន្លែងកើតហេតុ ។ គួរបញ្ជាក់ថាគ្រោះថ្នាក់កើតចេញពីការ វាយប្រហារ ចាក់សម្លាប់លើកនេះ វាគឺជាករណីចុងក្រោយបំផុតហើយ ពាក់ព័ន្ធនឹងការចាក់សម្លាប់់នៅ ក្នុងប្រទេសចិន ។


យ៉ាងណាមិញ របាយការណ៍ បញ្ជាក់  អោយដឹងថា ក្នុងនោះ បុគ្គលិក រដ្ឋបាលមន្ទីរពេទ្យ ត្រូវបានចាក់ សម្លាប់ ខណៈ គិលានុបដ្ឋាមួយចំនួន  រង របួស ។ គួររំឮកថា អំឡុងខែ កញ្ញាកន្លងទៅនេះ ក្មេងតូច ៤ នាក់ត្រូវបានចាក់សម្លាប់ដោយបុរសម្នាក់ អំឡុង   ពេលដែលពួកគេជាក្មេងតូចៗ ធ្វើដំណើរទៅសាលា រៀន នៅតំបន់ស្វ័យយ័ត Guangxi Zhuang ភាគខាងត្បូង ប្រទេសេចិន ។ 


នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន ត្រូវ  បាន គេសម្គាល់អោយដឹងថា មានការកើន ឡើងជាខ្លាំង ទៅលើករណីវាយប្រហារសម្លាប់វេជ្ជបណ្ឌិត ក៏ដូចជា គិលានុបដ្ឋាខណៈក្រុមមនុស្សទាំង នោះបានគិត និងស្តីបន្ទោសជនរងគ្រោះ ថាបានធ្វើអោយសាច់ញាត្តិ ក៏   ដូច ជា ក្រុមគ្រួសាររបស់ខ្លួន បានស្លាប់បាត់បង់ជីវិត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong