បច្ចេកវិទ្យារបស់អនាគត នឹងធ្វើឱ្យមានការប្ដូរផ្លាស់ទាំងស្រុង នូវវិធីដែលមនុស្សធ្វើអន្ដរកម្ម
ជាមួយនឹងបរិស្ថានខាងក្រៅ។
ក្រុមហ៊ុន Metaio កំពុងអភិវឌ្ឍបច្ចេកវិទ្យាមួយ ថ្មីស្រឡាង មានឈ្មោះថា Thermal Touch
ដែលជាបច្ចេកវិទ្យាតភ្ជាប់កាមេរ៉ា អ៊ិនហ្វ្រែរ (infrared camera) និង សេនសឺរពន្លឺ (light sensor)
ធ្វើឱ្យរាល់វត្ថុដែលអ្នកប៉ះ សុទ្ធតែក្លាយជាអេក្រង់ថាច់ស្គ្រីន។ បច្ចេកវិទ្យានេះ ពិតជាអាចបំពាក់
លើស្មាតហ្វូន និងឧបករណ៍ពាក់ បំណងផ្លាស់ប្ដូរវិធីសាស្ដ្របញ្ជា និងធ្វើអន្ដរកម្ម។
ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យានេះ ជឿថា កាមេរ៉ា អ៊ិនហ្វ្រែរ នឹងក្លាយជាកត្តាមួយដ៏សំខាន់សម្រាប់
ឧបករណ៍បច្ចេកវិទ្យា នាពេលអនាគត។ ជំនួសឱ្យការបញ្ជាដោយប្រើគ្រាប់ចុច និងអេក្រង់ថាច់
ស្គ្រីន បច្ចេកវិទ្យា Thermal Touch នឹងអាចបញ្ជាតាមរយៈផ្ទៃរាបនៃរបស់របរទាំងឡាយ នៅនៅ
ជុំវិញ ជាមួយនឹងអេក្រង់ថាច់ស្រ្គីនកំដៅស្រមោល។
ម៉ូដែលគំរូសាកល្បង នៃបច្ចេកវិទ្យា Thermal Touch ត្រូវបានបំពាក់ក្នុងកុំព្យូទ័រថេប្លេតមួយគ្រឿង
រួមមាន កាមេរ៉ាអ៊ិនហ្វ្រែរ និងសេនសឺរពន្លែ។ ឧបករណ៍នេះ ចម្លងទុកនូវកំដៅរបស់ម្រាមដៃរបស់
អ្នកបញ្ជា នៅពេលប៉ះទៅលើវត្ថុអ្វីមួយ។ ក្រោយមក ឧបករណ៍នេះ នឹងបញ្ចាំងពន្លឺទៅលើវត្ថុ
ទាំងនោះ ដែលជួយឱ្យអ្នកមើលឃើញនូវបណ្ដារូបភាព។
បច្ចេកវិទ្យា Thermal Touch នៅក្នុងការជាក់ស្ដែង គឺមានវិសាលភាពធំទូលាយ ឧទាហរណ៍ដូច
នៅពេលអ្នកដើរផ្សារ អ្នកគ្រាន់តែប៉ះទៅលើផលិតផលណាមួយ ភ្លាមនោះ ព័ត៌មានស្ដីអំពីតម្លៃ
របស់វា នឹងបង្ហាញខ្លួន។ នៅពេលអនាគត អ្នកប្រហែលជាលែងត្រូវការកាន់ទូរស័ព្ទទៅតាមខ្លួន
ទៀតនោះទេ ដោយសារថា ការងារមួយចំនួនធំ ដូចជា អ៊ីមេល វាយអត្ថបទ ឬមួយចូលទៅកាន់
គេហទំព័រ សុទ្ធតែត្រូវបានធ្វើឡើង នៅគ្រប់ទិសទី គ្រប់ពេលវេលា ដោយប្រើ Thermal Touch ។
មុខងារដ៏អស្ចារ្យមួយទៀត របស់ Thermal Touch គឺសមត្ថភាពដឹងបានអំពី ថា តើវាត្រូវបានម្រាម
ដៃពិតមកប៉ះបញ្ជា ឬគ្រាន់តែត្រូវបានដាក់ពីលើវា ដោយយោងទៅលើការផ្លាស់ប្ដូរកំដៅ នៅ
ពេលមានការប៉ហពាល់ទៅលើវត្ថុអ្វីមួយ។
បច្ចេកវិទ្យា Thermal Touch បច្ចុប្បន្ន ស្ថិតនៅក្នុងដំណាក់កាលនៃការសាកល្បង ហើយវានឹងត្រូវ
ការពេលជាច្រើនឆ្នាំទៀត ដើម្បីសម្រេចបានជាស្ថាពរ ដើម្បីដាក់ឱ្យប្រើប្រាស់ទូលំទូលាយ។
ក្រុមហ៊ុន Metaio ឱ្យដឹងថា ពួកគេធ្វើការឧទ្ទេសនាមម៉ូដែលគំរូសាកល្បងនៃបច្ចេកវិទ្យា Thermal
Touch នេះ នៅថ្ងៃទី ២៧ ដល់ ២៩ឧសភា ក្នុងព្រឹត្ដិការណ៍ពិពរណ៍ World Expo នៅ California
សហរដ្ឋអាមេរិក។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Pcmag/Gizmag