ព័ត៌មានចចាមអារ៉ាមស្ដីអំពី iPhone 7 បំពាក់កាមេរ៉ាភ្លោះ ប្រហែលជានឹងក្លាយជាការពិត នៅពេល
រូបភាពស្ដីអំពីស្មាតហ្វូននេះ កាន់តែបង្ហាញខ្លួនច្រើនឡើងៗនៅលើអ៊ីនធឺរណែត។
បន្ទាប់ពីបណ្ដារូបថតស្ដីអំពី iPhone 7 Plus ពណ៌ខ្មៅ ដែលមានកាមេរ៉ាភ្លោះ គេហទំព័របច្ចេកវិទ្យា
PhoneArena ក៏បានចែករំលែកនូវរូបថតមួយសន្លឹកទៀតនៃស្មាតហ្វូននេះ ដែលមានពណ៌ Rose
Gold។
នៅក្នុងរូបថត ស្មាតហ្វូននេះហាក់ដូចមានរូបរាងស្ដើងជាង បើធៀបនឹង iPhone 6s។ កាមេរ៉ាក្រោយ
របស់វា មានឡែនចំនួនពីរ ហើយខ្សែអង់តែនត្រូវបានរុញទៅជ្រុងខាងលើប្រកបដោយសណ្ដាប់ធ្នាប់។
ប៉ុន្តែ នៅផ្នែកខាងក្រោមនៃខ្នងស្មាតហ្វូន មានអក្សរដែលដាក់ថា "iPhone" មិនមែន "iPhone 7" ឬ
"iPhone 7 Plus" នោះទេ នេះប្រហែលដោយសារវាមិនមែនជាកំណែផ្លូវការ។
iPhone 7 Plus ត្រូវបានគេជឿថា នឹងមានអេក្រង់ទំហំ 5,5 inch បំពាក់ RAM 3 GB, ឈីប Apple A10
ប៉ុន្តែរន្ធដោតកាស 3,5 mm ត្រូវបានបំបាត់។ iPhone 7 និង 7 Plus តាមគម្រោងនឹងបង្ហាញខ្លួននៅថ្ងៃ
ទី ៧កញ្ញាខាងមុខ ហើយវានឹងត្រូវបានដាក់លក់ ចាប់ពីពាក់កណ្ដាលចុងខែកញ្ញា ឆ្នាំ ២០១៦។
ប្រែសម្រួល ៖ បុត្រា