បរទេស៖ ផ្លែចេកគឺជាអាហារដ៏ល្អបំផុត ក្នុងការជួយ ធ្វើឲ្យបុរស មានសុខភាពល្អ និងគេងលក់បានស្រួល។ លើពីនេះទៅទៀត ផ្លែចេកក៏សារធាតុ ចិញ្ចឹមដ៏ល្អ សម្រាប់ជួយផ្ដល់ថាមពល បង្កើនលំហូរអុកស៊ីសែននៅក្នុងរាងកាយ និងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា។ តើអ្នកមានដឹងទេថា ផ្លែចេកអាចជំនួយអ្វីខ្លះ ដល់សុខភាពផ្លូវភេទរបស់បុរស?
តាមការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា ជាតិ bromelain និង B វីតាមីនក្នុងផ្លែចេក ជួយបង្កើនអរម៉ូនផ្លូវភេទ ដែលជួយជម្រុញចំណង់ និងមុខងារផ្លូវភេទ ព្រមទាំងសមត្ថភាពក្នុងការមានកូនរបស់បុរស។ ផ្លែចេកថែមទាំងមានផ្ទុកនូវសារធាតុរ៉ែដូចជា ម៉ាញ៉េស្យូម ម៉ង់ហ្គាណែ និងប៉ូតាស្យូម ដែលសារធាតុទាំងនេះ ពិតជាចាំបាច់ណាស់ សម្រាប់ជួយដល់សុខភាពបេះដូង សរសៃប្រសាទ និជំនួយដល់មុខងារក្រពេញប្រូស្តាតរបស់បុរស៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល