CamNews

តារា 

ប៉ាក់ គីអៅ គ្រោងនឹងបង្កើតការសម្រេចជាថ្មី ក្រោយពីបរាជ័យ ជំនួបគ្នាជាមួយ Floyd នាចុងខែនេះ

ព័ត៌មានកីឡា៖  ស្ថិតក្នុងការទន្ទឹងរង់ចាំ ពីមួយថ្ងៃ ទៅមួយថ្ងៃ នូវសេចក្ដីឆ្លើយតប​ពី Floyd សម្រាប់ការចុះហត្ថលេខា​ប្រ​កួតដែល ត្រូវកំណត់​ដោយ ប៉ាក់​ គីអៅ ក្នុងចុងខែនេះ ដោយគ្រប់យ៉ាងនិង ត្រូវរំសាយ​ចោល​ ដរាបណា ឆ្លងផុតខែមករា ដោយគ្មានការយល់ព្រម។ 

ក្ដីរំពឹងទុករបស់ ប៉ាក់ គីអៅ ដែលខំស្រូតពីចំងាយ​ថានិងមានឱកាសបានសាកក្បាច់គុណជាមួយ ជើង​ខ្លាំងចុងក្រោយក្នុងកី្ដស្រម៉ៃ ពេលនេះកាន់តែខើចមែនទែនហើយ ដោយហេតុសេចក្ដីព្រមព្រៀងដែល​រូបលោក បានសន្យាកន្លងមកថា​ ប្រសិន​បើ Floyd នៅតែមិនព្រមចុះហត្ថលេខាឲ្យមុនពេលដាច់ខែនេះ​ គ្រប់យ៉ាងនឹងត្រូវបញ្ចប់ ទាំងអស់។ រហូតមកទល់ពេលនេះ នៅតែមិនទាន់មាន​ដំណឹងពីភាគ្គីម្ខាងទៀត​​ឡើយ​ ដោយពេលវេលាក៏កាន់តែរំកិលទៅមុខទៀតដែរ ។  

យោងតាមការលើកឡើងពីប្រភពព័ត៌មានអន្ដរជាតិ bangkokpost បានឲ្យដឹងថា លោក Bob Arum ព្រមទាំង ប៉ាក់ គីអៅ គ្រោងនិងបង្កើតគោលដៅថ្មីមួយទៀត ប្រសិន​បើការឆ្លើយតបរបស់ Floyd មិនអាច​កើតមានមែន ។ ហើយគម្រោងថ្មីដែល អ្នកទាំង​ ២ សម្រេចនោះគឺ គាត់នឹងយល់ព្រម ចូលរួមប្រកួត​ជាមួយ កីឡាករដៃខ្លាំងដូចគ្នា ឈ្មោះថា Amir Khan តាមសំណើរកន្លងមកដែល កីឡាករតែងតែស្នើរចង់​​ប្រកួត ជាមួយគាត់ណាស់​​។ 

ផ្អែកតាមសម្ដីរបស់ លោក Bob Arum បានប្រាប់ទៅ អ្នកការសែត ថា គម្រោងថ្មីដែលត្រូវបង្កើតឡើងនេះ​គឺ បន្ដទៀត ប្រសិនបើក្ដីសង្ឃឹមនេះ​ត្រូវបរាជ័យមែននោះ ។ ហើយការប្រកួតជុំវិញខ្លួន​ ប៉ាក់ គឺអៅ​គឺគាត់តែងមាន ឱកាសច្រើន ពីព្រោះប៉ុន្មានខែក្រោយនេះ មានកីឡាករច្រើនណាស់ចង់ប្រកួតជាមួយ ។​ មិនត្រឹមតែប៉ុណ្ណោះ បើទោះជាកីឡាករមិនបានប្រកួតជាមួយ Floyd ក៏ដោយ ក៏នៅមានការចង់ចូលទស្សនាច្រើនពីអ្នកគាំទ្រ ចង់ទស្សនាការប្រកួតរបស់ ប៉ាក់ គីអៅ ។​​ 

Amir Khan ក៏ជាកីឡាករធ្លាប់មានប្រវត្ដិ ប្រកួតក្នុងគីឡូធ្ងន់​ដែរ​ ពីព្រោះកីឡាករម្នាក់នេះ ធ្លាប់មានឱកាស​ចូលប្រកួតក្នុងវគ្គ Champoin ។ 


ដោយ៖​ អឿ អ៊ុយ

ប្រភព៖  bangkokpost


Tags: Boxer News Manny Pacquiao