CamNews

ម៉ូតូ 

បង្ហាញរូបរាងហើយ DUKE ស៊េរីឆ្នាំ ២០១៥ កម្លាំងម៉ាស៊ីន 690 សេសេ

យានយន្ដ៖ ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ KTM របស់ប្រទេសអូស្រ្ដាលី បានបង្ហាញវត្ដមាន ស៊េរីថ្មីមួយទៀត​ហើយសម្រាប់ឆ្នាំ ២០១៥ នោះគឺម៉ូដែល KTM DUKE 690 ABS  ស៊េរីឆ្នាំ ២០១៥ ។ 

ក្រោយពីទទួលបានការគាំទ្រយ៉ាងសម្បើមពីសំណាក់ អ្នកនិយមប្រើប្រាស់ម៉ូតូធំ មួយរយៈពេលកន្លងមក​នេះ ក្រុមហ៊ុន KTM ក៏បានខិតខំប្រឹងប្រែងបង្កើនស្នាដៃនៃការច្នៃប្រឌិត រូបរាង និងគុណភាពផលិត​ផល​ឲ្យកាន់តែមានភាពអស្ចារ្យ ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការយ៉ាងចំបាច់របស់អតិថិជនជាពិសេស សង្គម យុវវ័យតែម្ដង។  

មិនត្រឹមតែជាការបង្ហាញមកជាមួយនូវរូបរាងដ៏ស្រស់សង្ហាតែប៉ុណ្ណោះទេ ម៉ូដែល KTM DUKE 690 ABS ស៊េរីឆ្នាំ ២០១៥ នេះ ក៏បានភ្ជាប់មកនូវមាសភាពចំនួន ១ម៉ាស៊ីន ត្រូវនឹងកម្លាំង ៦៩០ សេសេ នឹងដំណាក់​កាលម៉ាស៊ីន ៦លេខ ដែលអាចរត់បានល្បឿនលឿបបំផុតរហូតដល់ទៅ ១៩០ គ.ម/ម៉ោង ។ 

ថ្វីត្បិតតែម៉ូដែល មួយនេះ មានសមាសភាពម៉ាស៊ីនតែមួយក៏ពិតមែន ប៉ុន្ដែសមត្ថភាពរបស់ ម៉ូតូវិញ គឺមានលក្ខណៈធុន អាចស៊ូបាន នឹងការប្រើប្រាស់ស្ទើរតែគ្រប់ស្ថានភាពផ្លូវ និងរយៈចំងាយ ។ កាន់តែពិសេសទៀត​នោះ គឺសមាសភាពរូបរាង តែម្ដង ដែលបង្ហាញពីភាព រឹងមាំ អំណាច និងគួរជាទីទាក់ទាញ និងផ្ដល់​ឲ្យទំនុកចិត្ដយ៉ាងជឿជាក់ដល់រាក់ការបើកបរ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed


Tags: vehicle 2015 KTM 690 DUKE ABS