យានយន្ដ៖ ក្រោយពីបានស្វែងយល់ និងតាមដានយ៉ាងសកម្មជាមួយគេហទំព័រព័ត៌មានកម្សាន្ដ ខេមញូវ ប្រិយមិត្ដប្រាកដជាបានជ្រាបច្បាស់ច្រើនណាស់ហើយ ជាមួយ ប្រភេទរថយន្ដទំនើបថ្មីៗ ដែលក្រុមការងារ យើងខ្ញុំស្វះស្វែង លើកមកបង្ហាញ ។ រហូតទល់នឹងពេលនេះ ក្រុមការងារយើងខ្ញុំសូមធ្វើការបង្ហាញ នូវម៉ូដែល និង ស៊េរីថ្មីដែលជាផលិតផល របស់ក្រុមហ៊ុន ប្រទេសឥណ្ឌា នោះគឺ រថយន្ដទំនើប ម៉ាកTata Hexa 2015 ។
Tata Hexa 2015 គឺជាម៉ូដែលដំបូងបង្អស់របស់ ក្រុមហ៊ុន ផលិតរថយន្ដទំនើប Tata សម្រាប់ឆ្នាំ ២០១៥ ខណៈដែលស៊េរីមួយនេះ បានត្រូវដាក់តាំងក្នុងកម្មវិធីពិព័ររថយន្ដទំនើបក្នុងទីក្រុង Geneva ដែលជាទីក្រុងទំនើបទី ២ របស់ ប្រទេសស្វីស កាលពីថ្ងៃទី ៣ ខែមិនា ឆ្នាំ ២០១៥។
លក្ខណៈសម្បត្ដិ របស់ Tata Hexa 2015 របស់ ប្រទេសឥណ្ឌា ត្រូវបានក្រុមហ៊ុន បំពាក់មកជាមួយ នូវប្រព័ន្ធគ្រប់គ្រងទំនើប មិនចាញ់ សង្គមរថយន្ដទំនើបលើទឹកដីអឺរ៉ុបនោះទេ ទាំងប្រព័ន្ធភ្ជាប់ដោយ កុំព្យូទ័ រឺ Bluetooth ត្រូវបាននាំមកជាមួយ Tata Hexa 2015 ។
ក្រៅពីលក្ខណៈទំនើបផ្នែក្នុងដែល Tata Hexa 2015 មាន សម្រាប់សមាសភាព កម្លាំងវិញ ម៉ូដែលមួយនេះ ប្រើថាមពល់កម្លាំង ៤ ម៉ាស៊ីន ត្រូវនឹងខ្នាតរង្វាស់ ២.២ liter ស្មើនឹងទំហំកម្លាំង ១៥៤ សេះ ដែលបញ្ជាលើចលនា កង់ទាំង ៤ ជាមួយប្រអប់លេខដៃ។ រីឯប្រព័ន្ធការពារសុវត្ថិភាពវិញ Tata Hexa 2015 ផ្ដុំឡើងមកជាមួយ បរិមានពោងសុវត្ថិភាពចំនួន ៦ គ្រប់កៅអី ទាំងអស់ក្នុងរថយន្ដ ។ រីឯតម្លៃវិញគឺ ២៤០៥០ ដុល្លារ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ spritamplifier