CamNews

សុខភាព 

វិធីតាមបែបធម្មជាតិ ក្នុងការថែរក្សាប្រអប់ជើងរបស់អ្នក

ភាគច្រើននៃពួកយើងទាំងអស់គ្នា តែងយកចិត្តទុកដាក់ ក្នុងការថែរក្សាមុខ ប៉ុន្តែយើងបែរជាព្រងើយនឹងផ្នែក មួយនៃរាងកាយទៅវិញ នោះគឺប្រអប់ជើង។ តាមការពិត ជើងរបស់យើង បានធ្វើការទ្រនូវទម្ងន់នៃរាងកាយ របស់ យើងទាំងអស់។ ដូច្នេះ យើងគួរតែ បញ្ចូលនូវការថែរក្សាប្រអប់ជើង ទៅក្នុងទំលាប់ថែរក្សាខ្លួនប្រចាំថ្ងៃរបស់ ពួកយើងផងដែរ។ ទាំងនេះគឺជា វិធីមួយចំនួន ដែលយើងអាច អនុវត្តន៍បានដើម្បី ថែរក្សាពួកវាបាន តាមលក្ខណៈ ធម្មជាតិ។

. ដាក់ជើង ត្រាំក្នុងអាងទឹក ឬ ក្នុងកាធុន ដែលមានទឹកក្តៅឧណ្ណៗ និង មានលាយជាមួយនឹងអំបិលរ៉ែ ក្នុងរយៈ ពេលប្រហែលជា ១០នាទី។ អ្នកក៏ អាចដាក់ដុំគ្រួសតូចៗ ទៅក្នុងកាធុនទឹកនោះ រួចត្រដុសជើងរបស់អ្នក ទៅវិញ ទៅមក ដោយសង្កត់ជើងថ្នមៗ តាមដែលវិធីនេះ គឺអាចជួយម៉ាស្សាដល់ប្រអប់ជើងអ្នក។ អ្នកក៏អាចខាត់ជើង របស់ អ្នក ដោយប្រើថ្មសម្រាប់ខាត់ស្បែកដើម្បីយក ចេញនូវ ស្បែកដែលងាប់។ បន្ទាប់មកលាងសំអាតជើងរបស់អ្នក ឲ្យបានស្អាតល្អ  និង ជូតវាឲ្យស្ងួត រួចធ្វើការម៉ាស្សាវាជាមួយនឹង ក្រែមដែលផ្តល់សំណើមដល់ស្បែក។

អ្នកក៏អាច បន្ថែមនូវទឹកក្រូចឆ្មារមួយផ្លែ ឬ ស្រទាប់ផ្កាកូឡាប ចូលទៅក្នុងទឹកត្រាំជើងនោះផងដែរ។ ហើយ ប្រសិនបើអ្នកចង់បាន ក្លិនក្រអូបនោះ អ្នកក៏អាចធ្វើការបន្ថែមនូវទឹកប្រេងផ្កាឡាវែនឌឺ ២តំណក់ ទៅក្នុងទឹកត្រាំ ជើងរបស់អ្នកនេះ។

. វិធីបែបធម្មជាតិ ក្នុងការព្យាបាលការប្រេះកែងជើង លាងសំអាតជើងរបស់អ្នក ឲ្យបានស្អាតល្អ រួចលាប ក្រែម vaseline ឬ ជែល petroleum នៅពេលយប់ ហើយ ធ្វើការពាក់ស្រោមជើង មុនពេលអ្នកចូលគេង។ នោះក្នុងរយៈពេល ពីរបីសប្តាហ៍ក្រោយមក ជើងរបស់អ្នក នឹងមានសភាពទន់រលោងជាមិនខាន។

ធ្វើការលាយចូលគ្នារវាង ទឹកក្រូចឆ្មារ, ប្រេង castor និង ទឹកកូឡាប រួចលាបវានៅលើប្រអប់ជើងអ្នក បន្ទាប់ពីអ្នកបានលាងសំអាត វាហើយ។ អ្នកក៏អាច លាបប្រេងអូលីវ ឲ្យបានជាប្រចាំផងដែរ ដើម្បីទទួលបាននូវ ប្រអប់ ជើងដ៏ទន់។  អ្នកអាចប្រើសំបក ផ្លែក្រូចឆ្មារ មកជូតជើងអ្នកជារៀងរាល់ថ្ងៃផងដែរ និង លាងវាឲ្យបានស្អាត បន្ទាប់ពីទុកវាចោល បានរយៈពេល១៥នាទី ។

៣. ការដើរ គឺជាលំហាត់ប្រាណដ៏ល្អបំផុត សម្រាប់ជើងរបស់អ្នក។ ធ្វើការដើរញាប់ៗ ឲ្យបានយ៉ាងហោច ណស់ ៥ដង ក្នុងមួយសប្តាហ៍។

៤. លំហាត់ប្រាណម្យ៉ាងផ្សេងទៀត សម្រាប់ជើងរបស់អ្នក នោះគឺ ធ្វើការកាន់កជើងរបស់អ្នក ដោយប្រើប្រអប់ដៃអ្នក ហើយធ្វើការ បង្វិលថ្នមៗ តាមចលនាទ្រនិចនាឡិកា និង បញ្ច្រាសទ្រនិចនាឡិកា។ ធ្វើដូចនេះសម្រាប់ ជើងទាំងសងខាង។ អ្នកក៏អាចបង្វិល មេជើង ដោយប្រើម្រាមដៃផងដែរ។ ហើយបត់មេជើង ទៅមុខ និង ទៅក្រោយ។ ដាក់មេជើងរបស់អ្នក ផ្ទុចចុះក្រោមឲ្យបានតាម ដែលអ្នក អាចធ្វើបាន ហើយ ដាក់វា ងើយឲ្យ ខ្ពស់វិញ ។អនុវត្តទៅលើមេជើងទាំងពីរ របស់អ្នក។ ការធ្វើលំហាត់ប្រាណគឺនឹងជួយ ធ្វើឲ្យដំណើរឈាមរត់នៅ ក្នុងប្រអប់ជើងអ្នក មានភាពប្រសើរឡើងផងដែរ។

៥. ជៀសវាង ការពាក់ស្បែកជើងកែងចោត តាមដែលអ្នកអាចធ្វើបាន។

៦. ជ្រើសរើសស្បែកជើង ដែលសាកសមនឹងជើង ហើយផ្តល់ផាសុកភាព ដល់ប្រអប់ជើងទាំងគូរបស់អ្នក។

៧. ចំណាយពេល ពីរ ឬ បីនាទីក្នុងការម៉ស្សាជើងរបស់អ្នក ជាមួយនឹង ប្រេងដូង ឬ ប្រេងអូលីវ ឲ្យបានជា រៀងរាល់ថ្ងៃមុនពេល អ្នកងូតទឹក ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: healthy tips