CamNews

ទូរស័ព្ទ 

រីករាយនឹងម៉ូដែលថ្មីរបស់ Acer Liquid Metal

ទូរស័ព្ទប្រភេទ smartphone ម៉ូដែលថ្មី​ Acer ត្រូវបានរចនាយ៉ាងស្អាតមានភាពទាក់ទាញ
និងដំនើរកម្មវិធីរបស់វាលឿនជាងមុន។

បើប្រៀបធៀបទៅនឹងទូរស័ព្ទប្រភេទ Liquid Metal ដូចគ្នាដូចជាប្រភេទ Liquid/Liquid E រឺក៏
ផលិតផលរបស់ Ferrari ឃើញថា Acer Liquid Metal ទទួលបានការពេញនិយមបំផុត និង
មានតំលៃថ្លៃជាងផងដែរ។

អេក្រង់របស់វាមានទំហំ 3,6 inch ឯរូបភាពគឺមានភាពច្បាស់រហូតទៅដល់ 840 x 480 pixel
រូបភាពនៅតែច្បាស់ទោះបីនៅក្រោមពន្លឺថ្ងៃក៏ដោយ។

Liquid Metal បានក្លាយជាសមិទ្ធិផលដ៏សំខាន់របស់ Acer និងមានល្បែងកំសាន្តប្រភេទ 3D
ជាស្រេច។

Acer Liquid Metal អាចភ្ជាប់ជាមួយ internet ប្រភេទ 3G មានល្បឿនរហូតទៅដល់
14,4 Mb/ក្នុងមួយវិនាទី និង WiFi 802.11 ផងដែរ។

Tags: