ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនអាកាសចរណ៍ សឹង្ហបុរី Singapore Airlines (SIA) បានបញ្ជាក់អោយ ដឹងថា យន្តហោះមួយគ្រឿង របស់ក្រុមហ៊ុន របស់ខ្លួន បានបើករេពេញផ្លូវរថនៃអាកាសយានដ្ឋាន ខណៈពេលដែលមានការចុះចត នៅឯអាកាស យានដ្ឋាន អន្តរជាតិ Yangon International Air - port ប្រទេស មីយ៉ាន់ម៉ា ។
បន្ថែមពីលើនេះ អ្នកនាំពាក្យ តំណាងអោយ SIA យន្តហោះក្រុម ហ៊ុនអាកាសចរណ៍ខាងលើនេះ ខណៈមានជើងហោះហើរ SQ998 ជាប្រភេទយន្តហោះ Airbus A330 បានប្រតិបត្តិការហោះហើរ ដឹកអ្នកដំណើររបស់ខ្លួន ដោយបានហោះចាកចេញពីប្រទេស សឹង្ហបុរី និងបានទៅដល់ ទីក្រុង Yangon ប្រទេស មីយ៉ាន់ម៉ា វេលាម៉ោង ៩ និង ២០ នាទីព្រឹក នាថ្ងៃពុធ កន្លងទៅនេះ តែដឹងអីថា អំឡុងពេលដែលមានការចុះចត មានការធ្លាក់ភ្លៀង ដ៏ខ្លាំងនោះ ក៏បានញ៉ាំងអោយការចុះចតជួប នឹងការបរាជ័យមួយចំនួន ពោល យន្តហោះ បើកធ្លាក់ផ្លូវ ក្រោយ ពីបានរេពេញផ្លូវរថ នៅក្នុងអា កាសយានដា្ឋន ។
គ្មានរបាយការណ៍ បញ្ជាក់បានថា មានមនុស្សស្លាប់ នឹង បាត់បង់ជីវិតនោះទេ ស្របពេលដែល យន្តហោះ ត្រូវបានគេសណ្តោង អោយទៅដល់កន្លែងចំណតរបស់ខ្លួន ដោយនៅក្នុងនោះ បណ្តា អ្នកដំណើរ បានចុះចាកចេញ ដោយសុវត្ថិភាព ។ យ៉ាងណាមិញ ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បញ្ជាក់បានអោយដឹងថា ជាមួយនឹង ឧបទ្ទេវហេតុលើកនេះ អាកាសយានដ្ឋាន បានផ្អាកប្រតិបត្តិ ការ កន្លះម៉ោង មុននឹងបើកដំណើរការវិញជាធម្មតា ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia