យានយន្ដ៖ ក្រុមហ៊ុនផលិតរថយន្ដទំនើប Lexus បានកំពុងតែគ្រោងនិងផលិតរថយន្ដស៊េរីថ្មីមួយទៀតសម្រាប់ឆ្នាំ ២០១៧ ដែលប្រើប្រព័ន្ធ ដំណើការម៉ាស៊ីនខុសប្លែកពីផលិតផលមុនៗ និង មានលក្ខណៈកាន់តែពិសេស ។
យោងតាមប្រភពព័ត៌មានលើគេហទំព័រពាណិជ្ជកម្មអន្ដរជាតិ បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ដទំនើបLexus គ្រោងនិងសម្រេចស៊េរីថ្មី សម្រាប់ ឆ្នាំ ២០១៧ ជាមួយកម្មវិធីថ្មីដែលមានលក្ខណៈដូចគ្នាទៅនឹងផលិតផលក្រុមហ៊ុម តូយូតា ស៊េរី Toyota Mirai ២០១៦ ជាប្រភេទរយន្ដដែលមិនប្រើសាំង ម៉ាស៊ូត និង ប្រព័ន្ធ ហាយប្រ៊ីត ពោលគឺប្រើថាមពល អ៊ីដ្រូសែន ។
បច្ចុប្បន្ននៅក្នុងសង្គមរថយន្ដទំនើប ស្ទើតែគ្រប់ បណ្ដាសហគា្រសផលិតទៅហើយ មានការពេញនិយមផលិតរថយន្ដដែលប្រើប្រព័ន្ធ ហាយប្រ៊ីត ស្រមគ្នានោះផងដែរ អស់រយៈពេលជាច្រើនខែកន្លងទៅ ដែល ក្រុមហ៊ុនក៏បានសម្រេចនូវផលិតផលប្រើប្រព័ន្ធមួយហ្នឹង ហើយក៏ជោគជ័យទៀតផង លើការវាយលុកលើទីផ្សាប្រកួតប្រជែង ជាពិសេស ម៉ូដែល Lexus LS ជាផលិតផលដែលក្រុមហ៊ុន បានផលិតច្រើនជាងគេក្នុងចំណោមរថយន្ដប្រើ ហាយប្រ៊ីតទាំងអស់។ ដូច្នេះ សម្រាប់ស៊េរីថ្មីចេញក្នុងឆ្នាំ ២០១៧ នេះ ម៉ូដែល Lexus LS ក្រុមនិងសម្រេចឲ្យបាននៅការប្រើលើការប្រើប្រពន្ធ័ថាមពលអ៊ីដ្រូសែន ។
ផលិតផលក្រុមហ៊ុន តូយូតា
ដោយ៖ អឿ អ៊ុយ
ប្រភព៖ autoblog