CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះអាវុធ បំផ្ទុះគ្រាប់បែក ក្នុងសណ្ឋាគារ ស្លាប់ ឯកអគ្គរដ្ឋទូតម្នាក់ ក្នុងចំណោម អ្នកស្លាប់ ១០ នាក់

ព័ត៌មានអន្តរជាតិ ៖ កងកម្លាំងរដ្ឋាភិបាល កំពុងតែធ្វើការ ប្រយុទ្ធប្រឆាំង គោលបំណងដណ្តើមមកវិញ នូវសណ្ឋាគារមួយកន្លែង ក្នុងក្រុង    Mogadishu ​ ប្រទេស  សូម៉ាលី ក្រោយពីត្រូវបានធ្លាក់ចូលដៃក្រុម សកម្មប្រយុទ្ធ al-Shabab ។


ហោចណាស់ មនុស្ស ១០ នាក់ បាន   ស្លាប់  បាត់បង់ជីវិត  នៅ ក្នុងការផ្ទុះអាវុធ ក្នុងសណ្ឋាគារ Maka al-Mukarama ក្នុងនោះ ម្នាក់ក្នុងចំណោម ជនរងគ្រោះ ១០ នាក់ដែលបានស្លាប់បាត់បង់ជីវិត គឺជាឯក អគ្គរដ្ឋទូត សូម៉ាលី ប្រចាំប្រទេស Switzerland លោក  Yusuf Bari Bari ។ សេចក្តីរាយការណ៍ អះអាង បន្ថែមអោយដឹងថា បណ្តាសមាជិក​កាទូត  ច្រើននាក់ផ្សេងទៀត បាននាំគ្នារត់ភៀសខ្លួន ដោយអ្នកខ្លះ ត្រូវលោតចេញតាមបង្អួចជាដើម ។


របាយការណ៍បញ្ជាក់អោយដឹងថា អាមេរិក   បានធ្វើការ  ហ្វឹក ហ្វើន ដល់កងកម្លាំងពិសេស ដើម្បីមាន សមត្ថភាពខ្ពស់ក្នុងការដណ្តើមគ្រប់គ្រងបានមកវិញ   នូវបណ្តា សណ្ឋាគារជាច្រើន ដែលធ្លាក់ចូលក្នុង ដៃក្រុមសកម្មប្រយុទ្ធ ។ របាយការណ៍ចុងក្រោយ បញ្ជាក់អោយដឹងថា ក្រុមសកម្មប្រយុទ្ធ​កំពុងតែមាន វត្តមាននៅលើសំណង់អាគារ សណ្ឋាគារ    រួចធ្វើការ វាយប្រហារ បាញ់គ្រាប់ពិត និង គប់គ្រាប់បែកជា ដើម ។ លោក Ismail Olow មេបញ្ជាការ   ប៉ូលីស អោយដឹងថា លោកមានជំនឿជាក់អោយដឹងថា ក្រុម សកម្មប្រយុទ្ធ មានវត្តមាននៅទីនេះ​ មានគ្នា ប្រមាណ ៩ នាក់ ក្នុងនោះ ៦ នាក់ ត្រូវបានសម្លាប់រួចបាត់ ទៅហើយ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Somalia Bomb Africa