ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មាន បរទេស ស៊ីអិនអិន កាលពីប៉ុន្មានម៉ោង មុននេះ បានចេញផ្សាយ អត្ថបទសារព័ត៌មាន អោយដឹងថា នៅឯ ប្រទេស ឥណ្ឌា ឯណោះវិញ បុរស ៣ នាក់ ត្រូវបានរដ្ឋាភិបាល ប្រទេសនេះ សម្រេច កាត់ទោស ប្រហារជីវិត ក្រោយពីពួកគេ បានប្រព្រឹត្តិល្មើលច្បាប់ ចាប់រំលោភស្រ្តី ភេទជាច្រើនលើកច្រើនសា នៅក្នុងប្រទេស ពោល រំលោភស្រ្តី ពីរនាក់ នៅកណ្តាលក្រុង Mumbai កាលពីអំឡុងឆ្នាំមុន នេះបើតាមការអោយដឹងពីលោក Ujjwal Nikam ជាព្រះរាជអាជ្ញាម្នាក់ ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា បុរសដែលជាជនជាប់ចោទ ទាំង ៣នាក់នោះ មានឈ្មោះថា Vijay Jadhav, Mohammad Qasim និង Salim Ansari ។ លើសពីនេះ បើតាមសេចក្តី រាយការណ៍ បញ្ជាក់អោយដឹងថា ជនជាប់ចោទ ទាំងអស់ មានគ្នាដល់ទៅ ៥ នាក់ ដោយនៅក្នុងនោះ ៣ នាក់ ប្រឈមនឹងការកាត់ទោស ប្រហារជីវិត ខណៈម្នាក់ផ្សេងទៀត ប្រឈមនឹងការជាប់ពន្ធនាគារអស់ មួយជីវិត និងម្នាក់ទៀត ជាក្មេងជំទង់ ពុំទាន់ពេញវ័យ ស្ថិតនៅក្រោម ការសម្រេច ចិត្តនៅឡើយ ៕
គួររំឭកថា កាលពីប៉ុន្មានខែ កន្លងទៅនេះ មានការផ្ទុះការតវ៉ា ជាខ្លាំង នៅក្នុងក្រុង ក្នុងប្រទេសមួយនេះ ក្រោយពីមានករណី នារីម្នាក់ សម្រេចចិត្តសម្លាប់ខ្លួន ក្រោយពីត្រូវបានជនអន្ធពាល មួយក្រុម ចាប់រំ លោភនាង បានសម្រេច នៅលើ រថយន្តប៊ើស ក្នុងក្រុង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន