CamNews

ថេបប្ល៊ែត 

Range Rover Autobiography Ultimate Edition ថ្មីរបស់ អង់គ្លេស

ក្រុមហ៊ុនរថយន្ត Range Rover របស់ អង់គ្លេស បានអនុម័តចេញនូវសមិទ្ធិផលថ្មីរបស់
ខ្លួនគឺរថយន្តប្រភេទថ្មី Autobiography Ultimate Edition ដែលនឹងដាក់តាំងដល់មហាជន
នៅក្នុងកម្មវិធីពិពណ៌មួយមានឈ្មោះថា Geneva Motor Show ។

រថយន្តប្រភេទថ្មីនេះមាន កាប៊ីន មុខធំទូលាយខុសពីសមិទ្ធិផលចាស់ដែលតូចចង្អៀត
កៅអីខាងក្រោយដាច់ដោយឡែកពីគ្នា ដែលផលិតឡើងពីស្បែកមានគុណភាពលំដាប់
ខ្ពស់ ។ មានប៉ាណ្ណូតូចមួយនៅកណ្តាលដែលធ្វើពីឈើដ៏ប្រណិត និងពី អាលុយមីញ៉ូម
ទូរទឹកកកតូចមួយ មានទំរ laptop ដែលអាចបត់ទុកវិញបានក្រោយពេលប្រើប្រាស់ ។
មានបំពាក់ កុំព្យូទ័រប្រភេទ Apple iPad 2គ្រឿងនៅខាងក្រោយនៃកៅអីផ្នែកខាងមុខរបស់
រថយន្ត ប្រអប់ដាក់របស់ធ្វើអំពីឈើយ៉ាងប្រណិត ។

រថយន្តប្រភេទថ្មី Autobiography Ultimate Edition មានជំរើសពីរសំរាប់អតិថិជនជ្រើស
រើសគឺ diesel 4.4L LR-TDV8 មានចំណុះ 313 កំលាំង 230 kW / 309 hp ម៉ូម៉ង់ 700 Nm
(516 lb-ft) និង មួយទៀតគឺ 5.0L V8 ចំណុះ 510 កំលាំង 375 kW / 503 hp ម៉ូម៉ង់ 625 Nm
(461 lb-ft) ។





Tags: