យានយន្ដ៖ ក្រុមហ៊ុនផលិតរថយន្ដទំនើប Audi របស់ប្រទេសអាល្លឺម៉ង់ បានប្រកាសជាសាធាណៈពីគម្រោង បន្ទាប់របស់ ម៉ូដែល Audi TT ស៊េរីឆ្នាំ 2016 ដែលជាជំនាន់ទី ៣ ហើយនៃម៉ូដែលរថយន្ដស្ព៉តទំនើបមួយនេះ។
ស៊េរីថ្មីដែលត្រៀមខ្លួនដំណើរការបង្ហាញនាពេលខាងមុខ សម្រាប់ម៉ូដែលមួយនេះ ត្រូវបានគេអះអាងថា ជាប្រភេទរថយន្ដដែលប្រើប្រាស់សមាសភាព រូបរាងយ៉ាងទំនើប សាកសមឥតខ្ចោះ ក្នុងបណ្ដាសង្គមរថយន្ដស្ព៉ត។ លក្ខណៈរូបរាង បរិក្ខាបំពាក់ខាងក្រៅ និង ប្រព័ន្ធគ្រប់គ្រង របស់រថយន្ដត្រូវធ្វើការផ្លាស់ប្ដូរ ស្ទើរតែទាំងស្រុង ដើម្បីបង្កើនភាពងាយស្រួល និងទំនុកចិត្ដ ដល់អតិថិជន។
ប្រភពគេហទំព័រពាណិជ្ជកម្មអន្ដរជាតិ បានបន្ដទៀតថា ម៉ូដែល Audi TT 2016 ថ្វីត្បិតតែត្រូវបានធ្លាក់គម្រោងមកត្រូវកែប្រែទាំងស្រុងមែន ប៉ុន្ដែសម្រាប់កម្លាំងម៉ាស៊ីន និង ទម្រង់គឺមិនមានការកែរប្រែនោះទេ គឺ ប្រើសមាភាព ៤ ម៉ស៊ីន ខ្នាតរង្វាស់ ២.០ liter និងប្រើប្រាស់ ប្រអប់លេខអូតូស្មើនឹង ៦ លេខ បញ្ជាចលនាដោយ កង់ទាំង ៤ (4WD) ដែលអាចរត់បានល្បឿនលឿនបំផុតដល់ទៅ ២៣០ គ.ម/ម៉ោង ។ សម្រាប់តម្លៃវិញម៉ូដែលមួយនេះ អាចឈានទៅដល់ ៥២០០០ ដុល្លារ។
គូសបញ្ជាក់ផងដែរថា ស៊េរីមួយនេះ មិនទាន់មានដាក់ដំណើរការណ៍លើទីផ្សារនៅឡើយ ទេ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ 2016carsreview