CamNews

ទូរស័ព្ទ 

Xiaomi Mi 5c មានតម្លៃតែជាង ១៤៤ដុល្លារ ប៉ុន្តែ ប្រើគ្រឿងម៉ាស៊ីនប្រភេទខ្លាំង

កាលពីប៉ុន្មានថ្ងៃមុន ស្មាតហ្វូន Xiaomi Mi 5c បានបែកធ្លាយព័ត៌មានដែលនិយាយថា វានឹងត្រូវ
បានបង្ហាញខ្លួននៅចុងខែធ្នូ ជាមួយនឹងតម្លៃត្រឹមតែ ៩៩៩យ័ន (ប្រហែល ១៤៤ដុល្លារអាមេរិក)
ហើយថ្ងៃនេះ ព័ត៌មានស្ដីអំពីគ្រឿងម៉ាស៊ីនរបស់វា ក៏បានបែកធ្លាយ។

យោងតាមព័ត៌មានថ្មីបំផុតពីទំព័រ Androidheadlines ស្មាតហ្វូន Xiaomi Mi 5c នឹងមានអេក្រង់
5.5 inch Full HD ប្រូសេសឺរ 2.2 GHz , RAM 3 GB, ROM 64 GB និងកាមេរ៉ាមុខក្រោយ 8/12
MP។

មកដល់ពេលនេះ គេនៅមិនទាន់ដឹងថា ប្រូសេសឺរ 8-core ល្បឿន 2.2 GHz នោះគឺជាឈីបអ្វី
នៅឡើយ ប៉ុន្តែ ប្រភពមួយចំនួនជឿថា នោះគឺជាឈីបដែលក្រុមហ៊ុន Xiaomi បង្កើតឡើងដោយ
ផ្ទាល់ ដែលមានឈ្មោះថា Pine Cone។ ក្រៅពីនេះ ស្មាតហ្វូនខាងលើនេះ ក៏នឹងដំណើរការដោយ
Android 6.0 ជាមួយនឹងឌីសផ្លេ MIUI 8 របស់ Xiaomi។

ប្រែសម្រួល ៖ តារា
ប្រភព ៖ gsmarena


Tags: Xiaomi Mi 5c