មូលហេតុចំបង ដែលក្រុមហ៊ុន Google ប្រឹងប្រែងបង្កើតប្រព័ន្ធប្រតិបត្ដិការ Android 11 គឺដោយសារតែក្រុមហ៊ុននេះ ប្រញាប់ចង់ធ្វើបច្ចុប្បន្នភាពលើស្មាតហ្វូនដទៃទៀត ។ Oppo មិនបង្អែរបង្អង់ទៀតទេ ដោយក្រុមហ៊ុននេះ បានប្រកាសរួចហើយ ពីប្រព័ន្ធប្រតិបត្ដិការ ColorOS 11 ដែលផ្អែកទៅលើប្រព័ន្ធ Android 11។
ប៉ុន្ដែក្រុមហ៊ុននេះ នឹងប្រាប់អ្នកប្រើប្រាស់លម្អិតបន្ថែមទៀតអំពីការធ្វើបច្ចុប្បន្នកម្មវិធី Software នេះ ដោយក្រុមហ៊ុននេះ បើកព្រឹត្ដិការណ៍មួយ ដើម្បីបង្ហាញអំពីកម្មវិធី Software របស់ខ្លួន ។
លក្ខណៈសម្បត្ដិ ដែលនឹងទទួលបានពី Software ថ្មីនេះ?
កម្មវិធី Software ថ្មីនេះ បង្ហាញពីការផ្លាស់បប្ដូរត្រង់លេខ ដែលលេចចេញ នៅក្នុងទូរសព្ទ Oppo គឺផ្លាស់ប្ដូរពី ColorOS 7 ទៅ ColorOS 11 ដោយធ្វើឱ្យទូរសព្ទម៉ូដែលនេះ លោតលេខប្រព័ន្ធប្រតិបត្តិការណ៍ Android តាមលំដាប់លំដោយ ដែលយើងធ្លាប់បានឃើញ សហគ្រាសផលិតជាច្រើន ធ្វើបែបនេះ ។
យើងរំពឹងថា ក្រុមហ៊ុននេះ នឹងបង្កើតលក្ខណៈពិសេសច្រើនមុខងារ នៅក្នុងប្រព័ន្ធប្រតិបត្ដិការណ៍ Android 11 ដែលលោកអ្នកអាចអានអំពីលក្ខណៈពិសេសរបស់ប្រព័ន្ធថ្មីនេះ នៅក្នុងតំណភ្ជាប់ខាងក្រោម (https://www.pocket-lint.com/phones/news/android/151153-google-android-11-features) ។
តាមរយៈអ្វី ដែលយើងបានឃើញ នៅក្នុងប្រព័ន្ធ ColorOS 11 វានឹងមានការចាត់ជាក្រុម និងរៀបចំបានល្អប្រសើរជាងមុនលើ UI បំពាក់នៅក្នុងស្មាតហ្វូន Oppo ប៉ុន្ដែយើងរំពឹងថា ក្រុមហ៊ុន Oppo នឹងនិយាយលម្អិតបន្ថែមទៀត នៅព្រឹត្ដិការណ៍នោះ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ pocket-lint