ជំងឺស្ទះដង្ហើម គឺជាប្រភេទជំងឺ ដែលបង្កឱ្យផ្លូវដង្ហើមដកចេញចូលមិនទៀងទាត់ ពិបាកដកដង្ហើម
ជាពិសេស នៅពេលលោកអ្នកគេងលក់ ធ្វើឱ្យមានសំឡេងស្រមុក ស្ងួតបំពង់ក មានអាការឈឺ
ក្បាលពេលក្រោកពីដំណេក ជាដើម។
ខាងក្រោមនេះ គឺជារូបមន្តធម្មជាតិងាយៗ មួយចំនួនអាចជួយព្យាបាលកំចាត់ជំងឺស្ទះដង្ហើមបាន
យ៉ាងឆាប់រហ័ស។
វិធីទី១៖ សូមយកទឹកក្តៅ ១កែវ លាយជាមួយនឹងម្រេចខ្មៅ ១ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ១ស្លាប
ព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ រួចផឹកវា មុនចូលគេង។
វិធីទី២៖ សូមយកម្ស៉ៅ cinnamon ៣ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកក្តៅ ១កែវ កូរចូលគ្នា
ឱ្យសព្វ ផឹក ១ដង នៅពេលថ្ងៃ។
វិធីទី៣៖ សូមយកម្ស៉ៅ cinnamon ៣ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹក ១ស្លាបព្រាកាហ្វេ
កូរចូលគ្នាឱ្យសព្វ បន្ទាប់មក យកវាមកលាបនៅលើថ្ងាស និងដើមទ្រូង ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda