ព័ត៌មានអន្តរជាតិ ៖ ការវាយប្រហារផ្លូវអាកាស ពីសំណាក់សហរដ្ឋអាមេរិក ទាំងប្រើយន្តហោះមាន និងគ្មានមនុស្សបើកនោះ បានវាយប្រហារសម្លាប់ជនស៊ីវិល ចន្លោះពី ៦៤ ទៅ ១១៦នាក់ នៅខាង ក្រៅតំបន់សង្គ្រាម ចាប់តាំងពីឆ្នាំ ២០០៩ នេះបើយោងតាមប្រភពរបាយការណ៍ ពី សេតវិមាន ។
តួរលេខខាងលើ គឺជាតួរលេខចន្លោះខែមករាឆ្នាំ ២០០៩ ដល់ខែធ្នូ ឆ្នាំ២០១៥ដែលជាតួរលេខផ្លូវការ មួយទាបជាងការប៉ាន់ប្រមាណរបស់អង្គការឃ្លាំមើលសិទ្ធមនុស្ស ខណៈអង្គការឃ្លាំមើលសិទ្ធ មនុស្សមួយចំនួនលើកឡើងឲ្យដឹងថា ចំនួនជនស៊ិវិល ស្លាប់ដោយការវាយប្រហារ ផ្លូវអាកាសពីសំ ណាក់ទ័ពអាមេរិកនោះ មានច្រើនជាងនេះ ពោលចន្លោះពី ៣០០ ទៅ ៤០០ នាក់ ។ របាយការណ៍ ដែលធ្លាប់បានសន្យាថា នឹងចេញផ្សាយជាយូរមកហើយនេះ ជាលទ្ធផលបានចេញផ្សាយជាផ្លូវការ ដោយភ្ជាប់មកជាមួយនឹងបទបញ្ជា ក្នុងការការពារ សិទ្ធជនស៊ីវិល ។
គួរបញ្ជាក់ថា ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចុះហត្ថលេខា ទៅលើ បទ បញ្ជាក្នុងការការពារ ជនស៊ីវិល ដែលតម្រូវឲ្យរដ្ឋាភិបាលមិនចេញផ្សាយនូវតួរលេខជនស៊ីវិលស្លាប់ បាត់បង់ជីវិតជារៀងរាល់ឆ្នាំ ក្នុងគោលបំណង បង្កើនលទ្ធភាព តម្លាភាព នៅក្នុងប្រតិបត្តិការយោធា សហរដ្ឋអាមេរិក ។ គួររំឮកថា បង្គាប់បញ្ជាមួយនេះ អាចនឹងត្រូវលុបចោល ដោយបេក្ខភាពប្រធានា ធិបតីថ្មីសហរដ្ឋអាមេរិក ដែលតម្រូវឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញ នូវការវាយប្រហារផ្លូវអាកាស រួម មានរបាយការណ៍ជាក់លាក់ ដោយអង្គការមិនមែនរដ្ឋាភិបាល ។ អង្គការឃ្លាំមើល សិទ្ធមនុស្សបាន ចោទប្រកាន់ជាយូរណាស់មកហើយ ទៅលើរដ្ឋាភិបាល សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការយល់ច្រឡំ តួរលេខជនស៊ីវិលស្លាប់បាត់បង់ជីវិត ដោយសារតែការវាយប្រហារផ្លូវអាកាស សំណាក់ទ័ពនាំមុខ សហរដ្ឋអាមេរិក៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី